ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គ.ជ.ប អំពាវនាវឱ្យគ្រប់គណបក្សរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃ«ស» និងថ្ងៃបោះឆ្នោត

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានអំពាវនាវឱ្យគ្រប់គណបក្សរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃ«ស» និងថ្ងៃបោះឆ្នោត ខណៈការឃោសនានឹងត្រូវបិទបញ្ចប់នៅត្រឹមម៉ោង១០យប់នេះ។

លិខិតរបស់គ.ជ.ប នៅថ្ងៃទី២៧ ខែកក្កដា ដែលជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោត អាណត្តិទី៦ បានបញ្ជាកថា គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនឹងអ្នកគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សា ភាពស្ងប់ស្ងាត់ ចាប់ពីម៉ោង១២:០០យប់ ថ្ងៃទី២៧ រហូតដល់ម៉ោង១២:០០យប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។