ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សភាកម្ពុជា ហៅការអនុម័តច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៨ របស់សភាអាម៉េរិកជាការ ប្រកាសអរិយភាពជាមួយនឹងកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ –រដ្ឋសភាកម្ពុជាតាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០១៨នេះ បានសម្តែងនូវ ការខកចិត្តយ៉ាងខ្លាំងដែលសភាតំណាងរាស្ត្រអាម៉េរិកបានអនុម័តច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៨ កាលពីថ្ងៃទី២៥ ខែកក្កដាកន្លងមកនេះ។ សភាកម្ពុជា បានហៅការអនុម័តខាងលើនេះ សបញ្ជាក់ពីទង្វើនៃការបំពាន ឬអាចនិយាយម្យ៉ាងទៀតថា ជាស្តង់ដាអ្នកធំមិនចេះខុស ហើយក៏ជាទង្វើស្នើនឹងការប្រកាសនូវអរិយភាព ប្រឆាំងនឹងរដ្ឋាភិបាលស្រប ច្បាប់នៃប្រទេសមួយ ដែលមិនអាចសះជាបាន។

សភាអាម៉េរិក កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ បានអនុម័តច្បាប់ប្រជាធិបតេយ្យកម្ពុជា ឆ្នាំ២០១៨ ដើម្បីដាក់ទណ្ឌកម្មក្បាលម៉ាស៊ីន ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាទាំងអស់ ដែលសភា តំណាងរាស្ត្រអាម៉េរិកថា បានបំផ្លាញប្រជាធិបតេយ្យ និងសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។ អ្នកទាំងនោះ រួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា, រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច, រដ្ឋមន្ត្រីក្រសួងការបរទេស នឹងមន្ត្រីជាន់ខ្ពស់កម្ពុជាជាង១០រូបទៀត។

បើតាមរដ្ឋសភាកម្ពុជា ច្បាប់ដែលសភាតំណាងរាស្ត្រអាម៉េរិកធ្វើនេះ គឺជាគម្រោងមួយទៀត ដែលបានរៀបចំទុកជាមុនរបស់អាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនដើម្បីវាយប្រហារជាប្រព័ន្ធ ប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលកើតឡើងពីការបោះឆ្នោតតាមគោលការណ៍លទ្ធិប្រជា ធិបតេយ្យ ហើយដែលបានបដិសេធមិនដើរតាមភូមិសាស្ត្រនយោបាយរបស់អាម៉េរិក។ ម្យ៉ាង  ទៀតការវាយប្រហារនេះក៏មានគោលដៅដាក់ទណ្ឌកម្មចំពោះរដ្ឋឯករាជ្យដែលមានឥរិយាបទមិនគោរពតាមការបញ្ជារបស់ពួកគេ ហើយបំផ្លាញនូវការជឿជាក់លើការបោះឆ្នោតជា សកលនៅកម្ពុជា ដែលនឹងរៀបចំក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ។ នេះគឺជាគូសបញ្ជាក់របស់ រដ្ឋសភាកម្ពុជា។

រដ្ឋសភាកម្ពុជា ហៅទង្វើរបស់សភាអាមេរិកខាងលើនេះ គឺចាប់ផ្តើមឡើងនៅពេលដែលរដ្ឋាភិ បាលស្របច្បាប់កម្ពុជា បានចាត់វិធានការប្រឆាំងនឹងតួអង្គនយោបាយដែលមានទំនោរគាំទ្រ មិនប្រឆាំងនឹងការជ្រៀតជ្រែក និងស្តាប់តាមការបង្គាប់បញ្ជារបស់អាម៉េរិក ទោះបីជាតួអង្គទាំង នោះបានធ្វើទង្វើខុសច្បាប់ និងមិនស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដើម្បីដណ្តើម អំណាចយ៉ាងណាក៏ដោយ។ ច្បាប់នេះ បដិសេធទាំងស្រុងនូវកិច្ចខិតខំប្រឹងប្រែងជាបន្ត បន្ទាប់របស់ប្រទេសទាំងពីរ ក្នុងការ ពង្រឹងទំនាក់ទំនងដៃគូទ្វេភាគី ដែលឈរលើមូលដ្ឋាន គ្រឹះនៃការគោរពគ្នាទៅវិញទៅមកផលប្រយោជន៍រួម និងការមិនជ្រៀតជ្រែកគ្នា។ នេះគឺជាការ គូសបញ្ជាក់បន្ថែមរបស់រដ្ឋសភាកម្ពុជា។ ទោះបីជាប្រឈមនឹងបញ្ហានេះក៏ដោយ រដ្ឋសភា កម្ពុជា បានបញ្ជាក់ជំហរសាជាថ្មីមិនងាករេចំពោះការប្តេជ្ញាចិត្តបន្តដើរតាមមាគ៌ា លទ្ធិប្រជាធិប តេយ្យសេរីពហុបក្ស ស្របតាមច្បាប់រដ្ឋធម្ម នុញ្ញ ហើយកម្ពុជានឹងរៀបចំ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ប្រកបដោយលក្ខណៈសេរី តម្លាភាព សណ្តាប់ធ្នាប់ល្អ និងសន្តិភាព៕

ដោយ ចាន់ សុធីវង្ស