ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មន្ត្រីយោធាកូរ៉េខាងជើងនិងខាងត្បូងនឹងជួបគ្នានៅសប្តាហ៍ក្រោយ​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភពទីភ្នាក់ងារព័ត៌មានយុនហាប់ (២៧.០៧.១៨)

កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើង និងខាងត្បូងបាន ព្រមព្រៀងគ្នា ថា នឹងរៀបចំជំនួបផ្នែកយោធា
នៅថ្ងៃអង្គារសប្តាហ៍ក្រោយ ក្នុងពេលដែលភាគីទំាងពីរ កំពុងព្យាយាមកាត់បន្ថយភាពតានតឹង
នៅក្នុងតំបន់ឧបទ្វីបកូរ៉េ ។

ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង យុនហាប់ បានរាយការណ៍ឲ្យដឹងនៅថ្ងៃសុក្រនេះថា
ជំនួបយោធានេះ នឹងធ្វើឡើងនៅភូមិឈ្មោះ ប៉ានមុនយ៉ុម ស្ថិតក្នុងតំបន់គ្មានទ័ពរវាងប្រទេសទំាងពីរ ។

របៀបវារៈនៃជំនួបនោះ គេមិនទាន់ប្រកាឲ្យដឹងនៅឡើយ ។ កូរ៉េខាងជើង
និងកូរ៉េខាងត្បូងបានរៀបចំជំនួបផ្នែកយោធារបស់ខ្លួន កាលពីខែ មិថុនា កន្លងមកនេះ ។​