ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងកសិកម្មត្រៀមអន្តរាគមន៍ រាល់ជំងឺដែលកើត ទៅលើសត្វពហនៈនៅរដូវទឹកជំនន់

វិទ្យុជាតិកម្ពុជា៖ អត្ថបទ ឌីណេ ៖

ក្រសួងកសិកម្ម ត្រៀមអន្តរាគមន៍ រាល់ជំងឺដែលកើតឡើងទៅលើសត្វពាហនៈទំាង អស់ នៅរដូវទឹកជំនន់ ដើម្បីការពារកុំអោយសត្វរបស់ប្រជាពលរដ្ឋរងផលប៉ះពាល់រហូតដល់ស្លាប់។

ឯកឧត្តម សេន សុវណ្ណ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ក្រសួងបាន ត្រៀមថ្នាំបង្ការ ទីតួលសុវត្ថិភាព នឹងឲ្យមន្ត្រីជំនាញ ផលិតកម្មបសុព្យាបាល នៅតាមរាជធានីខេត្ត ជាពិសេសខេត្តដែលជួបនឹងគ្រោះទឹកជំនន់ ដើម្បីធានាការឆ្លើយតបជួយដល់សត្វពាហនៈ របស់ប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។ ឯកឧត្តម បន្តថា ក្រសួងបានត្រៀមថ្នាំបង្ការជំងឺសំខាន់ៗ ដែលកើតមានទៅលើសត្វពហនៈ មានដូចជា ជំងឺអុតក្តាម ជំងឺសារទឹក ដែលជាប្រភេទបាក់តេរីដែលកាចសាហាវ ដែលតែងតែកើតមាននៅលើសត្វគោក្របីនារដូវទឹកតម្លើង។ថា នៅពេលមានទឹកជំនន់ សត្វបានកើតជំងឺស្រ្តេស្ត ក្នុងរយៈពេលមួយខ្លី នឹងអាចមិនទាន់ជួបនឹងបញ្ហា ក៏ប៉ុន្តែយើងត្រូបបង្ការមុនរាល់បញ្ហានឹង ហើយនឹងក្រោយពេលមានទឹកជំនន់ ដោយយើងបានត្រៀមលក្ខណៈរួចជាស្រាប់ចជាអីលូវនេះកុំពុងតែជួននឹងបញ្ហា ធ្ងន់ធ្ងរនៅខេត្តកំពត ភូមិមួយចំនួនសម្ថតិកិច្ចរបស់យើងទៅមិនដល់ ប៉ុន្តែយើងបានទំនាក់ទំនងទៅភ្ងាក់ងារសុខភាពសត្វភូមិ ដែលនៅទីនោះស្រាប់ ដើម្បីផ្តល់នៅការណែនាំ ហើយនឹងសេវាកម្មចាំបាច់ ហើយយើងនៅតែបញ្ជូនក្រុមអន្តរាគមន៍ពីថ្នាក់កណ្តាលនេះ ដើម្បីចុះជួយប្រតិបត្តិការបន្ថែម។

លោកស្រី គៀង ចាន់ថា ប្រជាកសិកររស់នៅខេត្តកំពង់ចាម បានអោយដឹងដែរថា នៅពេលមានទឹកជំនន់កើតឡើង អ្នកស្រីបានត្រៀមចំបើងនិងយកស្វតគោក្របីរបស់គាត់ដាក់នៅតំបន់ទីទួលសុវត្ថិភាព ដើម្បីការពារអាយុជីវិតរបស់វា។ អ្នកស្រីស្នើអោយមន្រ្តីបសុសត្វ បង្កើន ការតាមដានសត្វគោក្រីរបស់ប្រជាពលរដ្ឋនៅតាមទីទួលសុវត្ថិភាពអោយបានឌិតដល់ដើម្បី ធានាសុវត្ថិភាពសុខភាពរបស់សត្វ។

មន្រ្តីក្រសួងកសិកម្មបានអះអាង ការផ្តល់វ៉ាក់សំាង និងចាក់ថ្នាំព្យាបាលសត្វគោក្របី ការពារជំងឺ ពេះជ្រូក និងជំងឺបូសខ្យល់ អុតក្តាម នៅតាមការិយាល័យកសិកម្មស្រុក ដោយមិនមានការបង់ប្រាក់ឡើយ៕