ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ចំនួនអ្នកស្លាប់ពីការវាយប្រហាររបស់IS នៅខេត្តស្វេដារបស់ស៊ីរីឡើងដល់១៥០នាក់

AKP ភ្នំពេញ ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៨ — អង្គការត្រួតពិនិត្យមើលសង្គ្រាមមួយរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ១៥០នាក់បានស្លាប់ កាលពីថ្ងៃពុធ នៅក្នុងការវាយប្រហារ និងការបំផ្ទុះគ្រាប់បែកមួយ ដែលដឹកនាំដោយរដ្ឋអ៊ីស្លាម( IS )នៅក្នុង ខេត្តស្វេដាភាគខាងត្បូង ។

តាមកន្លែងសង្កេតមើលសិទ្ធិមនុស្សស៊ីរីឱ្យដឹងថា ចំនួនអ្នកស្លាប់ដ៏ច្រើននេះ រួមមានជនរងគ្រោះ ដែលបានស្លាប់ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន៣លើកនៅស្វេដា ព្រមទាំងក៏មានជនទាំង ឡាយផងដែរ ដែលបានកាន់អាវុធប្រឈមមុខនឹងការវាយប្រហាររបស់ IS ទៅលើទីក្រុងនានា នៅក្នុងទីជនបទភាគឦសានរបស់ស្វេដា ។
ក្រុមឃ្លាំងមើលដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេសបាននិយាយថា ពួកសកម្មប្រយុទ្ធ IS ចំនួន ៣០នាក់ ដែលរួមទាំងពួកអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតផង បានស្លាប់នៅក្នុងការវាយប្រហារនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)