ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប៉ាគីស្ថានចាប់ផ្តើមធ្វើការបោះឆ្នោតទូទៅរយៈពេលមួយថ្ងៃ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ — ប្រជាជនប៉ាគីស្ថានបានចាប់ផ្តើមធ្វើការបោះឆ្នោតនៅក្នុងការបោះឆ្នោត ទូទៅរយៈពេលមួយថ្ងៃរបស់ប្រទេសនេះដែលចាប់ផ្តើមកាលពីព្រឹកថ្ងៃពុធដែលនឹងជ្រើសរើសសមាជិកសភាជាតិ សភាជាន់ទាបនៃ សភារបស់ប្រទេសនិងសភាថ្នាក់ខេត្តចំនួន៤ ។
ប្រជាជនបានទៅដល់ស្ថានីយបោះឆ្នោត ក្នុងពេលព្រឹកដើម្បីចូលរួមនៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលថ្មីមួយសម្រាប់រយៈពេល៥ ឆ្នាំ ខាងមុខជាមួយនឹងក្តីសង្ឃឹមថា នឹងនាំមកនូវការជឿនលឿន ខាងសេដ្ឋកិច្ច ព្រមទាំងស្ថិរភាពនៅក្នុងប្រទេស ។ ការបោះឆ្នោតបានចាប់ផ្តើមនៅម៉ោង ៨ព្រឹកម៉ោងក្នុងស្រុក ហើយនឹងបន្តដោយឥតឈប់រហូតដល់ម៉ោង ៦ល្ងាចម៉ោងក្នុងស្រុក ។

គណៈកម្មការបោះឆ្នោតប៉ាគីស្ថាន ( ECP ​) បានបញ្ចប់បេក្ខជនត្រឹម ៣.៤៥៩ រូបឱ្យធ្វើការប្រកួត ប្រជែងសម្រាប់អាសនៈទូទៅចំនួន ២៧២ នៃសភាជាតិ នឹង ៨.៣៩៦ រូបសម្រាប់អាសនៈទូទៅចំនួន ៥៧៧ នៃសភា ថ្នាក់ខេត្តចំនួន ៤ ដែលរួមមានខេត្តឃីបឺរ ប៉ាក់ទុនក្វា , ពុនចាប , បាឡូជីស្ថាន និងស៊ីន ។

តែយ៉ាងណាក៏ដោយចំនួនពួកអ្នកធ្វើការប្រកួតប្រជែងសម្រាប់សភាជាន់ទាប និងសភា ថ្នាក់ខេត្តបានថយចុះមកនៅ ៣.៤២៨នាក់ និង ៨.២៤៥ នាក់រៀងៗ ខ្លួនបន្ទាប់ពីការបោះឆ្នោតសម្រាប់អាសនៈសភាជាតិ២ និងអាសនៈសភាថ្នាក់ខេត្តចំនួន ៦ត្រូវបានគេពន្យារពេលដោយសារហេតុផលចម្រុះ ដែលរួមមានការទាំងការស្លាប់របស់បេក្ខជនខ្លះផង ។ ដោយឡែកបេក្ខជនម្នាក់សម្រាប់សភាថ្នាក់ខេត្ត នៃខេត្តស៊ីន នៅ ភាគខាងត្បូង ត្រូវបានគេប្រកាសរួចស្រេចហើយថា ជាអ្នកឈ្នះដោយ​គ្មានអ្នកប្រឆាំង ។

សភាជាន់ទាបប៉ាគីស្ថាន មានសមាជិកសរុបទាំងអស់ ៣៤២រូប ដែលពីក្នុងចំនួននេះ ២៧២រូប​ត្រូវបានគេជ្រើសរើសដោយផ្ទាល់ ដោយឡែកអាសនៈ៦០ទៀត ត្រូវបានគេទុកបម្រុងសម្រាប់ស្តី្រ និង ១០អាសនៈទៀតសម្រាប់ជនភាគតិចខាងសាសនា ។

ECP បាននិយាយថា ពួកអ្នកបោះឆ្នោត ដែលបានចុះបញ្ជីជាង១០៥, ៩៥ លាននាក់ដែលរួមមានបុរស ៥៩,២២ លាននាក់ និងស្ត្រី ៤៦,៧៣លាននាក់ នោះនឹង​អាចធ្វើការបោះឆ្នោតរបស់ពួកគេនៅក្នុងការបោះឆ្នោតនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )