ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អគ្គលេខាធិការ អ.ស.ប សម្តែងការចូលរួមរំលែកទុក្ខចំពោះការស្លាប់មនុស្សជាង៨០នាក់ ដោយសារភ្លើងឆេះព្រៃនៅប្រទេសក្រិច

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ — អគ្គលេខាធិការ អ.ស.ប​ លោក​ អង់តូនីញ៉ូ ហ្កាទ័ររ៉េស ​បានសម្តែងការចូលរួមរំលែក​ទុក្ខ​យ៉ាង ជ្រៀលជ្រៅបំផុត​ដល់ក្រុមគ្រួសារនៃជនរងគ្រោះ និងរដ្ឋាភិបាលក្រិច​ បន្ទាប់ពីភ្លើងឆេះ​ព្រៃបានសម្លាប់ប្រមាណជាង៨០នាក់នៅក្នុងប្រទេសនេះ។


ដោយថ្លែងតាមរយៈអ្នកនាំពាក្យរបស់លោក​ លោក ស្តេបហ្វាន ឌូសារិច​ លោក ហ្កាទ័ររ៉េស បានកោតសរសើរផងដែរ ចំពោះការទទួលខុសត្រូវរបស់ប្រទេសដោយពួក​អាជ្ញាធរ​ក្រិច​។

ស្ថិតក្នុងស្ថានភាពបែបនេះ លោក ឌូសារិច បាននិយាយថា ការិយាល័យ អ.ស.ប ទទួល​បន្ទុក​ការសម្របសម្រួលកិច្ចការមនុស្សធម៌ បានព្រួយបារម្ភយ៉ាងខ្លាំងទៅនឹងឧប្បត្តិហេតុ​នៃ​ភ្លើងឆេះព្រៃ​នៅក្នុងប្រទេសក្រិចនេះផងដែរ។
លោកបានបន្ថែមថា ជំហរ អ.ស.ប ត្រៀមរួចជាស្រេច ដើម្បីជួយដល់រដ្ឋាភិបាល និងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិនានាក្នុងការឆ្លើយតបទៅនឹងគ្រោះមន្តរាយទាំងនេះ។

កាលល្ងាចថ្ងៃ​ចន្ទ ភ្លើងឆេះព្រៃបានកើតឡើងនៅភ្នំ Penteli នៅលើឧបទ្វីប Attica​ នៃ​ប្រទេសក្រិច ដោយបណ្តាលឱ្យក្តៅដល់កន្លែងលំហែកាយនានានៅតាមឆ្នេរសមុទ្រ ហើយ​កំពុងបញ្ជូនមនុស្សរាប់ពាន់នាក់ចេញពីទីនោះ។

មកដល់ថ្ងៃពុធ មនុស្សយ៉ាងហោចណាស់ ៨០នាក់ បានបាត់បង់ជីវិត​ និង​១៨៧នាក់​ផ្សេងទៀត បានរងរបួសដោយសារភ្លើងឆេះព្រៃដែលបណ្តាលឱ្យស្លាប់ដ៏សោកនាដកម្មនេះ ក្នុង​រយៈពេលជាង១ ទសវត្សកន្លងមកនេះ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក មាស សំអុល )