ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មនុស្សជាច្រើនបានស្លាប់ក្នុងការវាយប្រហារដោយគ្រាប់បែកនៅប៉ាគីស្ថាន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ីអិនអិន (២៦.០៧.១៨)

ប៉ាគីស្ថាន៖ កាលពីថ្ងៃពុធ មានការវាយប្រហារដោយគ្រាប់បែកនៅខាងក្រៅមណ្ឌលបោះឆ្នោតមួយក្នុងខេត្តខ្វេតតាប្រទេសប៉ាគីស្ថាន​​ បានសម្លាប់មនុស្សយ៉ាងតិច ៣១ នាក់និងរបួសរាប់សិបនាក់ទៀតនៅពេលដែលប្រជាជនប៉ាគីស្ថានបានទៅចូលរួមបោះឆ្នោតជាសកល ។

ក្រុមអាយស៊ីសបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះប៉ុន្តែសារព័តមានស៊ីអិនអិនមិនអាចផ្ទៀងផ្ទាត់ការអះអាងនេះបានទេ។

ការបំផ្ទុះគ្រាប់បែកនេះគឺជាការវាយប្រហារថ្មីបំផុតនៅក្នុងចំណោមការវាយប្រហារដែលសម្លាប់មនុស្សជាច្រើនហើយការបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងខេត្តនេះកាលពីដើមខែបានសម្លាប់មនុស្សជាង ១៥០ នាក់​។