ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

​សពទារកម្នាក់ត្រូវបានរកឃើញលើជើងហោះហើរអ៊ែរអេហ្សាឥណ្ឌា (AirAsia​ India)

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២៦.០៧.១៨)

ឥណ្ឌា៖ ប៉ូលីសនិងក្រុមហ៊ុនអាកាសចរណ៍បានរាយការណ៍ថា​សពទារកម្នាក់ត្រូវបានគេរកឃើញទុកចោលនៅ​ក្នុងបន្ទប់ទឹកនៃជើងហោះហើរអ៊ែរអេហ្សា ឥណ្ឌា ​ដែលបានហោះហើរទៅកាន់ទីក្រុងញូវដេលីកាលពីថ្ងៃពុធ។

មន្ត្រីម្នាក់នៅស្ថានីយ៍អាកាសយានដ្ឋានក្រុងញូដេលីបានឲ្យដឹងថាមានស្ត្រីម្នាក់ដែលស្ថិតនៅលើយន្តហោះនោះត្រូវបានគេសង្ស័យថាបានសំរាលកូននៅលើយន្តហោះហើយត្រូវបានប៉ូលីសឃាត់ខ្លួនដើម្បីសាកសួរ។

ក្រុមហ៊ុនអាកាសចរណ៍អ៊ែរអេហ្សា ឥណ្ឌាបាននិយាយថាទារកទើបនឹងកើតនោះត្រូវបានរកឃើញដោយបុគ្គលិកបំរើលើយន្តហោះនៅពេលកំពុងរៀបចំចុះចត។