ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុមអាយស៊ីសសម្លាប់មនុស្ស ២១៥ នាក់ក្នុងការវាយប្រហារនៅភាគនិរតីប្រទេសស៊ីរី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២៦.០៧.១៨)

ស៊ីរី៖ ក្រុមមន្រ្តីមូលដ្ឋាននិងអ្នកឃ្លាំមើលសង្គ្រាមបានឲ្យដឹងថាក្រុមអាយស៊ីសបានសម្លាប់មនុស្សជាង ២០០
នាក់នៅក្នុងការវាយប្រហាររួមមួយលើតំបន់គ្រប់គ្រងដោយរដ្ឋាភិបាលនៅភាគនិរតីនៃប្រទេសស៊ីរីកាលពីថ្ងៃពុធ
នេះជាការវាយប្រហារដែលសម្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រទេសរយៈពេលជាច្រើនឆ្នាំមកនេះ ។

ពួកសកម្មប្រយុទ្ធជីហាដបានវាយលុកភូមិជាច្រើននិងបានធ្វើការបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងទីប្រជុំជនខេត្តស្វេដា(Sweida)នៅជិតទីប្រជុំជនមួយចំនួនដែលកាន់កាប់ដោយក្រុមអាយស៊ីសបន្ទាប់ពីក្រុមនេះត្រូវបានបណ្តេញចេញពីទីដែនដីដែលក្រុមនេះ ធ្លាប់កាន់កាប់​កាលពីឆ្នាំមុន។

អាជ្ញាធរសុខាភិបាលខេត្ដ ​ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានជាតិថាមនុស្សចំនួន ២១៥ នាក់ត្រូវបានស្លាប់និង ១៨០នាក់បានរងរបួសនៅក្នុងការវាយប្រហារហើយក្រុមអាយស៊ីសចំនួន ៧៥ នាក់ក៏បានស្លាប់ផងដែរ។