ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កីឡាករទូកក្តោងកម្ពុជា ២នាក់ឈ្នះមេដាយសំរឹទ្ធិ២គ្រឿង នៅប្រទេសម៉ាឡេស៊ី

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨–កីឡាករទូកក្តោងកម្ពុជា ឌុច ប៊ុនធឿន និងកីឡាករ ញ៉ូវ ចាន់ ដែលសហព័ន្ធកីឡាទូកក្តោង កម្ពុជាបានបញ្ជូនទៅចូលរួមប្រកួតកីឡាទូកក្ដោងជាលក្ខណៈអន្ដរជាតិ Sarawak Open Regatta នៅប្រទេស ម៉ាឡេស៊ីនោះដណ្ដើមបានមេដាយសំរឹទ្ធិជូនជាតិចំនួន២គ្រឿង ដែល សហព័ន្ធ កម្ពុជាបានចាត់ទុកលទ្ធផលនេះ គឺជាសញ្ញាណវិជ្ជមានមួយសម្រាប់កម្ពុជាត្រៀម ចូលរួមប្រកួតកីឡាអាស៊ី Asian Games លើកទី១៨ នៅប្រទេស ឥណ្ឌូណេស៊ី នាខែសីហា​ឆ្នាំ២០១៨ខាងមុខ។

លោក ថោង រដ្ឋស័ក្ដ អនុប្រធានសហព័ន្ធកីឡាទូកក្ដោងកម្ពុជាបានឱ្យដឹងថា ព្រឹត្តិការណ៍ កីឡា​ទូកក្តោង នេះបានបញ្ចប់ជាស្ថាពរកាលពីពេលថ្មីៗនេះ ដោយមានអត្តពលិកមកពី៤ ប្រទេសចូលរួម គឺកម្ពុជាបញ្ជូនកីឡា កររបស់ខ្លួន២នាក់ សិង្ហបុរី ព្រុយណេ និងម្ចាស់ផ្ទះ ម៉ាឡេស៊ី សរុបមានកីឡាករសរុបចំនួន៥៨នាក់ដែលមាន២ វិញ្ញាសា។

លោកបានបន្ដថា ជាលទ្ធផលកីឡាករ ឌុច ប៊ុនធឿន ទទួលបានចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយ សំរឹទ្ធិ១គ្រឿង និងកីឡាករ ញ៉ូវ ចាន់ ទទួលបានចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសំរឹទ្ធិ ១គ្រឿងដូចគ្នា។ ការប្រកួតនេះ គឺជាការត្រៀមរបស់កីឡាករកម្ពុជាទាំងពីរ២នាក់ ដែលនឹង ត្រូវវិញ្ញាសាដដែលនៅក្នុងការប្រកួតកីឡាអាស៊ី Asian Games លើទី១៨ ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខ នៅប្រទេស ឥណ្ឌូណេស៊ី។

គួរបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការប្រកួតអន្ដរជាតិនេះ កីឡាករកម្ពុជាទាំងពីរនាក់ នឹងត្រូវបន្ដ ការហ្វឹកហាត់ របស់ខ្លួននៅរដ្ឋសាបានៃប្រទេសម៉ាឡេស៊ី និងត្រៀមចូលរួមប្រកួតកីឡា ទូកក្ដោងលក្ខណៈអន្ដរជាតិមួយទៀត ក្នុងព្រឹត្តិការណ៍ Merdeka Open Regatta ដែលនឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ខាងមុខ៕


ដោយ ហេង ណាលីន