ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ទឹកជំនន់ហូរធ្លាក់ពីប្រទេសឡាវត្រឹមរសៀលថ្ងៃនេះបានបន្តជនលិចភូមិ​ចំនួន១៧ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដោយលោកចេម ហួត

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧត្តុនិយម បានឲ្យដឹងថា មកដល់វេលាថ្ងៃត្រង់ ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់ដែលហូរធ្លាក់ពីប្រទេសឡាវ បានបន្តជន់លិចចូលភូមិឋានប្រជាពលរដ្ឋយើងមួយចំនួនបន្ថែមទៀត ដែលស្ថិតនៅតំបន់ព្រំដែនកម្ពុជាឡាវ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង គិតត្រឹមម៉ោង ១២:៣០ នាទីនេះ ទឹកជំនន់បានលិចចូលភូមិសរុបចំនួន ១៧ ភូមិ ក្នុងឃុំថ្មកែវ ឃុំសន្តិភាព ឃុំសេកុង និងឃុំស្រែសំបូរ ខណៈទឹកទន្លេសេកុង បានបន្តកើនឡើងដល់កម្ពស់ ១១,៣៨ (កម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ១១,៥០ ) អាជ្ញាធរខេត្ត កំពុងបន្តជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព