ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

វិមានក្រឹមឡាំង៖ លោក ពូទីន និងលោក ត្រាំ​ អាចនឹងជួបប្រជុំគ្នា នៅឯកិច្ចប្រជុំកំពូល G 20

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ — ជំនួយការវិមានក្រឹមឡាំងលោក Yuri Ushakov បានប្រាប់ពួកអ្នកយកព័ត៌មានថា ប្រធានាធិបតី រុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន​ និងសមភាគីអាមេរិករបស់លោក លោក ដូណាល់ ត្រាំ អាចនឹងជួបប្រជុំគ្នានៅខាងក្រៅនៃកិច្ចប្រជុំកំពូល G20 នៅក្នុងប្រទេសអាហ្សង់ទីន​ និង​វេទិការ​​អន្តរជាតិដទៃទៀត។

លោកបាននិយាយថា នៅមានលក្ខខណ្ឌមួយចំនួនផ្សេងទៀត ដែលមេដឹកនាំរបស់​យើង​​អាច​នឹងត្រូវលើកយកមកពិភាក្សា ដែលរួមបញ្ចូលទាំងកិច្ចប្រជុំកំពូល​នៅក្នុងទីក្រុង​ប៊ុយណូ​ស៊ែ ផងដែរ។ លោក ពូទីន និងលោក ត្រាំ អាចនឹងជួបប្រជុំគ្នាផងដែរ នៅឯវេទិការ​អន្តរជាតិផ្សេងៗទៀត ដែលពួកគេនឹងត្រូវចូលរួមនោះ ជាពិសេស​ពីលទ្ធភាពជាក់ស្តែងនឹងត្រូវ​ពិភាក្សា​ ដោយបន្ថែមថា ភាគីទាំងពីរនៅមិនទាន់បានរៀបចំនៅឡើយទេ សម្រាប់កិច្ចប្រជុំ​កំពូល​មួយថ្មីនោះ៕

( ប្រភព TASS បកប្រែដោយលោក មាស សំអុល )