ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោក ត្រាំ អបអរសាទរការរុះរើកន្លែងសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ — កាលពីថ្ងៃអង្គារ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្វាគមន៍របាយការណ៍​នានាដែលថា ប្រទេសកូរ៉េខាងជើងបានបន្តររុះរើកន្លែងសាកល្បងមីស៊ីលដ៏សំខាន់មួយ​ នៅក្នុង​ភ្ជាប់ទៅនឹងការសន្យារបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន​ នៅឯកិច្ចប្រជុំកំពូល​ជា​ប្រវត្តិសាស្រ្តរបស់ពួកគេ កាលពីខែកន្លងទៅ។

លោក ត្រាំ​ បានកំពុងថ្លែងពីរបាយការណ៍ចេញពីកូរ៉េខាងជើងចំនួន៣៨ កាលពីថ្ងៃចន្ទ ដែល​បានបង្ហាញរូបភាពតាមគេហទំព័រអាមេរិកមួយពីរបបផ្តាច់ការមួយនេះ ដែលបានអះអាង​ថា ប្រទេសកូរ៉េខាងជើង​បានបន្តរុះរើទីតាំងនានានៅឯស្ថានីយ៍បាញ់បង្ហោះផ្កាយរណប Sohae របស់ខ្លួន។

លោកប្រធានាធិបតីបាននិយាយនៅទីក្រុង Kansas រដ្ឋ Missouri ថា យើងអបអរ​សាទរ​នូវកាយវិការបែបនេះ ដោយបន្ថែមថា កិច្ចប្រជុំរបស់លោក ជាមួយលោក គីម​ នៅ​ប្រទេស​សិង្ហបូរី គឺបានចាត់ទុកជារឿងដ៏អស្ចារ្យ។

លោក ត្រាំ បានសម្តែងនូវសេចក្តីសង្ឃឹមដែលថា កូរ៉េខាងជើងនឹងគោរពទៅតាមការ​សន្យា​របស់​ខ្លួន ក្នុងការបញ្ជួនត្រឡប់វិញនូវសាកសពទាហានអាមេរិកមួយចំនួន​ដែលបាន​ស្លាប់​​កាលពីសម័យសង្រ្គាមកូរ៉េឆ្នាំ​១៩៥០-៥៣។

រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ិក ពុំពីអូ បាននិយាយថា ការរុះរើទីតាំងមីស៊ីល​នេះ ​គឺស្រប​ទៅនឹងអ្វីដែលកូរ៉េខាងជើងបានព្រមព្រៀងគ្នានៅឯកិច្ចប្រជុំកំពូលនោះ៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )