ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សភាតំណាងហ្វីលីពីនឱ្យសច្ចាប័នគម្រោងច្បាប់ស្វ័យភាពមូស្លឹម

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ — សភាតំណាងរបស់ប្រទេសហ្វីលីពីនកាលពីថ្ងៃអង្គារនេះ បានឱ្យសច្ចាប័នលើកំណែថ្មីដែលមាន សភាពីរនៃគម្រោងច្បាប់ ដែលបង្កើតតំបន់ស្វ័យតដ៏ធំមួយសម្រាប់ជនជាតិភាគតិចមូស្លឹម នៅមីនដាណាវក្នុងប្រទេសហ្វីលីពីនភាគខាងត្បូង ។ 
ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ( Rodrigo Duterte ) ឥឡូវនេះអាចចុះហត្ថលេខា ច្បាប់សរីរាង្គ Bangsamoro ( BOL) ដែលគេបានស្នើឡើងដែលគេស្គាល់ផងដែរច្បាប់មូលដ្ឋាន Bangsamoro ( BBL) ជាជំហានមួយឆ្ពោះទៅរកការបញ្ចប់ជម្លោះប្រដាប់អាវុធជិត៥០ឆ្នាំនៅមីនដាណាវ ។ ការអនុម័ត BOL គឺសំដៅដោះស្រាយជម្លោះជាច្រើនទសវត្សនៅក្នុងប្រទេសហ្វីលីពីនភាគខាង ត្បូង តាមរយៈការផ្តល់ឱ្យនូវអំណាចថែមទៀតដល់ពូកមូស្លឹមហ្វីលីពីន ក្នុងស្រុកព្រមទាំងការរៀបចំរដ្ឋា- ភិបាល Bangsamoroមួយ ។

លោក Jesus Dureza ទីប្រឹក្សាសន្តិភាពប្រធានាធិបតីហ្វីលីពីនបាននិយាយថា គម្រោងច្បាប់នេះ ឥឡូវត្រៀមសម្រាប់ការចុះហត្ថលេខារបស់ប្រធានាធិបតីឌូតឺតេ ដែលនឹងចុះហត្ថលេខាលើច្បាប់នេះ នៅ ពេលណាមួយឥឡូវនេះ … នៅពេលដែលប្រធានាធិបតីឌូតឺតេ យល់ព្រមនឹងចុះហត្ថលេខាលើគម្រោង ច្បាប់នេះឱ្យទៅជាច្បាប់នោះ វានឹងជាការចាប់ផ្តើមថ្មីមួយសម្រាប់ Bangsamoro ទាំងអស់និងពលរដ្ឋទាំង អស់ ដើម្បីធ្វើការសម្រាប់មីនដាណាវ និងប្រទេសមួយ ​ដែលកាន់តែប្រសើរឡើង ព្រមទាំងប្រកបដោយ សន្តិភាព ។ លោកបាននិយាយថា ​វានឹងមិនងាយស្រួលនោះទេ ។ ប៉ុន្តែសូមអ្នកទាំងអស់គ្នាស្ថិតនៅក្នុង ទិសដៅនេះ ។

ព្រឹទ្ធសភាហ្វីលីពីនបានឱ្យសច្ចាប័នគម្រោងច្បាប់នេះកាលពីថ្ងៃចន្ទ ។ តែយ៉ាងណាក៏ដោយសភា តំណាងមិនបានឱ្យសច្ចាប័នគម្រោងច្បាប់នេះ នៅថ្ងៃជាមួយគ្នាទេ ដោយសារតែការផ្លាស់ប្តូរថ្នាក់ដឹកនាំ របស់ខ្លួន ដែលធ្វើឱ្យខូចដល់ផែនការជាដំបូងរបស់លោកឌូតឺតេ ដើម្បីចុះហត្ថលេខាគម្រោងច្បាប់នេះ ឱ្យទៅជាច្បាប់ក្នុងអំឡុងការថ្លែងពីស្ថានភាពប្រទេស ។ ( SONA )ប្រចាំឆ្នាំលើកទីបី របស់លោកនៅឯសម័យប្រជុំរួមរបស់សភា ។ សម័យប្រជុំរួមរបស់សភា ។

លោក ឌូតឺតេ បានប្រាប់សម័យប្រជុំរួមមួយរបស់សភាកាលពីថ្ងៃចន្ទថា លោកនិងចុះហត្ថលេខា លើកំណែថ្មីដែលបានអនុម័តយល់ ព្រមនៃច្បាប់ដែលបានស្នើក្នុងពេល៤៨ម៉ោង បន្ទាប់ពីឯកសារនេះត្រូវ បានគេបញ្ជូនមកឱ្យការិយាល័យរបស់លោក ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)