ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាជ្ញាធរភ្នំពេញ ត្រៀមកម្លាំងជិត៥ពាន់នាក់ ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោត

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបភាព ដោយ លោកចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា កម្លាំងប្រដាប់អាវុធ ចំនួន ៤៦២៥នាក់ បាន និងកំពង់ត្រៀមរួចជាស្រេច ដើម្បីរក្សា សន្តិសុខ និងសណ្តាប់ធ្នាប់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨នេះ ។

ការលើកឡើងបែបនេះ ក្នុងពេល ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញត្រួតពិនិត្យ និងសំណេះសំណាលកងកម្លាំងសមត្ថកិច្ចទូទាំងរាជធានីភ្នំពេញ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នាព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៨ ដែលកម្លាំងនេះ បាន និងកំពង់ត្រៀមរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នេះ ។