ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កម្ពុជាទទួលបានជោគជ័យលើការងារកំណែទម្រង់រដ្ឋបាលសាធារណៈឆ្លើយទៅនឹងតម្រូវការប្រពលរដ្ឋ

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដោយលោក ជួន បូណា

ភ្នំពេញ៖រាជរដ្ឋាភិបាលក្នុងរយៈពេល៥ឆ្នាំកន្លងមកទទួលជោគជ័យលើការងារកំណែទម្រង់វិស័យ​រដ្ឋបាលសាធារណៈដើម្បីលើកកម្ពស់ជីវភាពមមន្ត្រីរាជការគ្រប់ប្រភេទ ក៏ដូចជាប្រជាពលរដ្ឋទូទៅឲ្យកាន់តែល្អប្រសើរ។

ការកំណែទម្រង់យ៉ាងស៊ីជម្រៅនៃវិស័យរដ្ឋបាលសាធារណៈនេះរាជរដ្ឋាភិបាល បានផ្ដោតលើកិច្ចការសំខាន់ៗ ដូចជា​ ពង្រឹង​ការគ្រប់គ្រង​កិច្ចដំណើការកំណែទម្រង់​ , ពង្រឹង​ការអនុវត្ដ​​គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ​ ,ការពង្រឹងការគ្រប់គ្រង​ និងអភិវឌ្ឍធន​ធាន​​មនុស្ស​ , ពង្រឹង​ការផ្លាស់ប្ដូរសេវា​ និងផ្ទេរមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ​ និងពង្រឹង​វិមជ្ឈការហិរញ្ញវត្ថុ​ ជាប្រយោជន៍ ឆ្លើយតប​​ទៅ​នឹងតម្រូវ​ការជាក់ស្ដែងរបស់មន្ត្រីរាជ​ការ និងកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋប្រកប​​ប្រសិទ្ធភាពខ្ពស់។

នេះបើយោងតាមរបាយការណ៍សង្ខេប ស្តីពីសមិទ្ធិផលសំខាន់ៗរបស់រាជរដ្ឋាភិបាលពីឆ្នាំ២០១៣-២០១៧ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ។

ឯកសារដដែលបានឲ្យដឹងទៀតថា ក្រសួងមុខងារសាធារណៈដែលជាសេនាធិការរបស់​​រាជរដ្ឋាភិបាលបានខិតខំកសាងចេញជាផ្លូវការ នូវកម្មវិធីជាតិកំណែទម្រង់រដ្ឋ        បាល​​សាធារណៈចំនួន១  ព្រះរាជក្រឹត្យចំនួន៥ អនុក្រឹត្យចំនួន៤២ ប្រកាសចំនួន៣ព្រមទាំងសារាចរ សេចក្ដីណែនាំ និងសេចក្ដីជូនដំណឹងមួយចំនួនទៀត។

ការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តិទាំងនេះ ដើម្បីបម្រើដល់ការងារគ្រប់​​គ្រង​មន្រ្ដីរាជការ ការអភិវឌ្ឍវិស័យមុខងារសាធារណៈ ការកែទម្រង់ប្រព័ន្ធបៀវត្ស ការកែ​​​លម្អ និងពង្រឹងគុណភាព នៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋជាដើម។

ជាក់ស្តែងកាលពីដើមឆ្នាំ២០១៨នេះ រារដ្ឋាភិបាលបានតម្លើងប្រាក់ខែមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទាប់បំផុត១លានរៀល។ ក្រៅពីនេះ ក៏បានតម្លើងប្រាក់ឧត្ថមដល់មន្ដ្រីជាប់កិច្ចសន្យា​ ក្រុមប្រឹក្សារាជធានីខេត្ត ក្រុមប្រឹក្សាស្រុក ខណ្ឌ  ក្រុមប្រឹក្សាឃុំ សង្កាត់ ប្រធាន អនុប្រធាន និងជំនួយការភូមិ​ ។ តម្លើងប្រាក់តំបន់សម្រាប់មន្រ្ដីរាជស៊ីវិល​ផងដែរ៕