ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចចៅហ្វាវាំង គង់ សំអុល នាំយកព្រះរាជអំណោយព្រះមហាក្សត្រ និងព្រះមហាក្សត្រី ចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ចំនួន៥៧៨គ្រួសារ នៅខេត្តកោះកុង

AKP កោះកុង ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ —

សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងដ៏ខ្ពង់ ខ្ពស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល នាំយកព្រះរាជអំណោយព្រះមហាក្សត្រ និងព្រះមហាក្សត្រី ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយ ជំនន់ទឹកភ្លៀង ចំនួន៥៧៨គ្រួសារ នៅខេត្តកោះកុង នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨។

រូបថត៖ សោម ឬទ្ធី