ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងទេសចរណ៍ដាក់ផែនការទាក់ទាញភ្ញៀវទេសចរក្នុងស្រុកឲ្យបាន១៩លាននាក់នៅឆ្នាំ២០២៥

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដោយ លោកចេម ហួត

ភ្នំពេញ៖ក្រសួងទេសចរណ៍ដាក់ផែនការទាក់ទាញភ្ញៀវទេសចរក្នុងស្រុក​​ឲ្យបាន១៩លាននាក់នៅឆ្នាំ២០២៥ខាងមុខដើម្បីបង្កើនចំណូល​ចូលសេដ្ឋកិច្ចជាតិ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ក្រសួងបាន​​ពង្រឹងប្រព័ន្ធវាយតម្លៃ ចំណាត់​ថ្នាក់សេវា​​ស្នាក់នៅ ចលនាប្រឡងប្រណាំង “ទីក្រុងស្អាត” ចល​នា​ប្រ​ឡ​ង​ ប្រណាំង រង្វាន់សម្តេ​ចតេជោនាយករដ្ឋមន្ត្រីសម្រាប់​ធុរកិច្ចបៃតងក្នុងវិស័​យទេស​ចរណ៍​ ​ចលនា​ប្រឡង​ប្រណាំង​ “រមណីយដ្ឋាន​ទេសចរណ៍​គំរូ” ចលនាប្រឡងប្រណាំង​ “បដិសណ្ឋារកិច្ច​ល្អ” ជាដើម។ កាលពីពេលថ្មីៗនេះ ក្រសួងទេសចរណ៍បានសហការ​​ជាមួយដៃគួឯកជនបង្កើតឲ្យមានពិព័រណ៍ក្នុងស្រុកដើម្បី​​បង្ហាញផលិតផលទេសចរណ៍ដែលប្រជាសហគមន៍ផលិត​​បាន ជាមួយនិងការដាក់តាំងបង្ហាញរួបភាព រម្មណីយដ្ឋានទេសច​​រ​​ទូ​​​ទាំងប្រទេសផងដែរ។

ក្រៅពីនេះ ក្រសួងទេសចរណ៍ និងវិស័យឯកជនកំពុងសិក្សារៀបចំដាក់ចេញគោលនយោបាយកម្មវិធី “កម្ពុជាមាតុភូមិខ្ញុំ” ក្រោមពាក្យស្លោក “ទាំងអស់គ្នាអាចធ្វើដំណើរកម្សាន្តបាន” និងបង្កើតកម្មវិធីប័ណ្ត​ដំណើរកំសាន្តដែលមានកញ្ជប់ទស្សនៈកិច្ចក្នុងស្រុក ដែលមានតំលៃសមរម្យ ដើម្បីលើកទឹកចិត្តដល់សិស្ស និស្សិត សាស្រ្តចារ្យ មន្ត្រីរាជការ កម្មករ កម្មការិនី និងកីឡាករ កីឡាការិនីអាចធ្វើដំណើរកម្សាន្តឱ្យបានយ៉ាងហោចណាស់១ដងក្នុង១ឆ្នាំ។

បន្តអភិវឌ្ឍវិស័យទេសចរណ៍​​ ជាគោលដៅ​​​​​​ទេស​ចរ​ណ៍ស្អាត និងបៃតង​ ​ ផ្តល់សេវាប្រកបដោយគុណភាព និងភាព​កក់​ក្តៅ​​ដល់​ភ្ញៀវ​ទេ​​ស​​ចរ ដោយឈរ​​​​លើគោលការណ៍នៃ ការ​អភិវឌ្ឍប្រកប​ដោយនិ​​រន្ត​រ​​ភាព កា​​រ​ទ​ទួលខុ​សត្រូ​វ និងបរិយាប័ន្ន លើមូលដ្ឋាននៃ​អច្ឆរិយៈ​ភាពប្រា​សាទអង្គរ ប្រាសា​​ទ​​​​​​ព្រះវិហារ សម្បត្តិ​​បេតិ​ក​ភ​ណ្ឌ​​​ទាំងរូបី និងអរូបី​ សម្បត្តិ​ធនធាន​ធម្មជា​តិ​​ ឆ្នេរសមុទ្រ​​ដ៏​ស្រស់ស្អាត ជាឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើសកលលោក ស​ម្រស់​​ទន្លេ​​មេគង្គ ម្ហូបអាហារ ប្រពៃណី​រស់នៅប្រ​កប​ដោយ​​​ភាព​​​ញញឹម ​រួ​ស​រាយរាក់ទាក់​ពី​ធម្មជាតិ​​របស់​ប្រជាជន​កម្ពុជា ស្រ​ប​នឹង​ការ​​ប្រ​​សិ​ទ្ធ​​នា​ម “កម្ពុ​ជា​៖ ព្រះ​-​រាជាណាចក្រអច្ឆរិយៈ​​-ផ្តល់​ភាព​កក់​ក្តៅ​” ។​​​

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៧ កន្លងមកនេះ ប្រជាពលរដ្ឋកម្ពុជាប្រមាណជិត១១លាននាក់បានធ្វើដំណើរកំសាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានាទូទាំងប្រទេស ខណៈដែលភ្ញៀវអន្តរជាតិវិញកម្ពុជាទទួលបានប្រមាណ៥លាន៦សែននាក់។ ដោយឡែក៤ខែដើមឆ្នាំ២០១៨នេះ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជាង២លាននាក់​៕

រូបឯកសារទេសចរក្នុងស្រុក