ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោកឌុយទែរតេ​នៅតែរក្សាសន្ទុះ​នៃសង្រ្គាមប្រឆំាងគ្រឿងញៀន

វិទ្យុជាតិកម្ពុជា/អត្ថបទ ឆាយ វីកាល
ប្រភព​ រ៉យតឺរ (២៤.០៧.១៨)

ហ្វីលីពីន៖ កាលពីថ្ងៃចន្ទប្រធានាធិបតីហ្វីលីពីនលោកឌុយទែរតេ​បានប្តេជ្ញារក្សាសន្ទុះនៃសង្រ្គាមបង្ហូរឈាមរបស់គាត់ប្រឆំាងបញ្ហា​គ្រឿងញៀនដោយបានថ្លែងប្រាប់ប្រទេសរបស់លោកក្នុងសុន្ទរកថាប្រចាំឆ្នាំមួយថាការប្រយុទ្ធនឹងមានសកម្មភាព ម៉ត់ចត់និងឥតឈប់ឈរ ដូចក្នុងអំឡុងពេលពីរឆ្នាំដំបូងរបស់គាត់ដែលចាប់ផ្តើមកាន់អំណាចដែរ ។ ​

យុទ្ធនាការប្រឆាំងគ្រឿងញៀនបានសម្លាប់មនុស្សរាប់ពាន់នាក់និងទទួលបានការថ្កោលទោសពីអន្ដរជាតិដែលគេគិតថាសកម្មភាពនេះធ្វើហួសពីការស្មានហើយបានធ្វើឱ្យពួកសកម្មជនអន្តរជាតិទាំងនោះទាមទារឱ្យបញ្ឈប់។

លោក ឌុយទែរតេ បាននិយាយថា អន្តរជាតិព្រួយបារម្ភអំពីសិទ្ធិមនុស្ស ប៉ុន្តែលោកព្រួយបារម្ភអំពីជីវិតមនុស្ស
ដោយលោកបានបន្ថែមថាការបង្ក្រាបនេះគឺមានគោលបំណងបញ្ឈប់ដល់ការបំផ្លាញសុភមង្គលក្នុងគ្រួសារផងដែរ។