ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អ៊ីរ៉ង់ព្រមាន ស.រ.អា លើជម្លោះជាមួយអ៊ីរ៉ង់

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ –ទូរទស្សន៍រដ្ឋរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់លោក ហាស្សាន រូហានី (Hassan Rouhani ) កាលពីថ្ងៃអាទិត្យនេះបានព្រមាន ស.រ.អា ប្រឆាំងនឹងជម្លោះណាមួយជាមួយ អ៊ីរ៉ង់ដោយនិយាយថា សង្គ្រាមជាមួយប្រទេសរបស់លោក នឹងជាមាគានៃសង្គ្រាមទាំងអស់ ។

លោក រូហានី បាននិយាយនៅឯកិច្ចប្រជុំមួយជាមួយបេសកកម្មការទូត អ៊ីរ៉ង់នៅក្នុងបណ្តាប្រទេសលើសកល លោកថា ពួកអាមេរិកត្រូវតែសិក្សាឱ្យបានច្បាស់លាស់ថា សន្តិភាពជាមួយអ៊ីរ៉ង់ គឺជាមាគានៃសន្តិភាពទាំងអស់ ហើយសង្គ្រាមជាមួយអ៊ីរ៉ង់ គឺជាមាគានៃសង្គ្រាមទាំងអស់ ។

បន្ទាប់ពីការសម្រេចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump ) ដើម្បីចាកចេញពីកតិកា សញ្ញានុយក្លេអ៊ែរ អ៊ីរ៉ង់ជាប្រវត្តិសាស្ត្រកាលពីថ្ងៃទី៨ ខែឧសភា មក ស.រ.អា បានប្តេជ្ញាដាក់ទណ្ឌកម្មឡើងវិញដែល បានលុបចោលនៅក្រោមកិច្ចព្រមព្រៀងនោះប្រឆាំងនឹងអ៊ីរ៉ង់ ហើយនឹងដាក់ទណ្ឌ កម្មលើប្រទេសទាំងឡាយដែល បានធ្វើទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសអ៊ីស្លាមនេះ ។

សេចក្តីរាយការណ៍បាននិយាយថា ពួកអ៊ីរ៉ង់ពណ៌នាទង្វើ ស.រអា នេះថា ជាសង្គ្រាមសេដ្ឋកិច្ចមួយ។ លោក រូហានី និយាយថា ការគំរាមកំហែងបែបនេះ មកលើប្រទេសអ៊ីរ៉ង់ នឹងមានផលមិនល្អឡើយ ។

លោកបាននិយាយថា ការគំរាមកំហែងនេះ នឹងធ្វើឱ្យយើងកាន់តែរួបរួមគ្នាថែមទៀត ដោយប្តេជ្ញាធ្វើឱ្យ ស.រ.អា បរាជ័យយ៉ាងពិតប្រាកដ ។

លោកបាននិយាយថា ប្រការនេះនឹងធ្វើឱ្យយើងបាត់បង់ខ្លះ ប៉ុន្តែផលប្រយោជន៍នឹងមានកាន់តែធំឡើង ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )