ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងអំពាវនាវឱ្យមានសកម្មភាពខិតខំប្រឹងប្រែងរបស់កូរ៉េខាងត្បូងក្នុងការបញ្ចប់សង្រ្គាម កូរ៉េជាផ្លូវការ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ –នៅថ្ងៃចន្ទនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងធ្វើការទាមទារ របស់ខ្លួនដែលកាន់តែខ្លាំងឡើងៗដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីអនុវត្តន៍កិច្ចព្រមព្រៀងកិច្ចប្រជុំកំពូលរបស់ ខ្លួនក្នុងការធ្វើការងារនេះឆ្ពោះទៅរកការប្រកាសនូវការបញ្ចប់សង្គ្រាមកូរ៉េមួយ ដោយហៅវាថា ជា « ការងារ ប្រវត្តិសាស្រ្តមួយ »ដែលមិនអាចពន្យារពេលបានឡើយ។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចា-អ៊ិន និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន បានព្រមព្រៀងគ្នា នៅពេលកិច្ចប្រជុំកំពូលមួយរបស់ពួកគេ កាលពីថ្ងៃទី២៧ ខែមេសាកន្លងទៅ ដើម្បីបញ្ចប់ជា ផ្លូវការនូវសង្គ្រាម កូរ៉េឆ្នាំ១៩៥០-៥៣ក្នុងឆ្នាំនេះ ដោយជំនួសមកវិញនូវបទឈប់បាញ់ ដែលបានធ្វើឡើងជាប្រវត្តិសាស្រ្តជាមួយ នឹងសន្ធិសញ្ញាសន្តិភាពមួយ សម្រាប់សន្តិភាពជាអចិន្រ្តៃយ៍នៅលើឧបទ្វីបកូរ៉េ។

គេហទំព័រ Uriminzokkiri ជាភាសាអង់គ្លេស ដែលគ្រប់គ្រងរដ្ឋរបស់កូរ៉េខាងជើងបាននិយាយដោយបញ្ជាក់ទៅ តាមកិច្ចព្រមព្រៀងកិច្ចប្រជុំកំពូលកាលពីខែមេសាកន្លងទៅដោយផ្តល់យោបល់ថា រដ្ឋាភិបាល កូរ៉េខាងត្បូង មានកាតព្វកិច្ចមួយផងដែរ ក្នុងការអនុវត្តនូវអ្វីដែលបានព្រមព្រៀងកន្លងមក ដោយយោងទៅតាមសេចក្តី ប៉ានមុនហ្សូម ដោយវាមិនគួរទុកបញ្ហានៃការប្រកាសបញ្ចប់សង្គ្រាមមួយនេះឱ្យនៅស្ងៀមនោះទេ។

វេបសាយនេះបានបន្ថែមទៀតថា វាគឺជាការងារប្រវត្តិសាស្រ្តមួយ ដែលមិនអាចពន្យារពេលមន្ថែមបានឡើយ ដើម្បីស្ថាបនារបបសន្តិភាពដ៏រឹងមាំមួយ ដោយបញ្ចប់ស្ថានភាពមិនប្រក្រតីនៃបទឈប់បាញ់ ជាផ្លូវការមួយនា ពេលបច្ចុប្បន្ននេះនៅលើឧបទ្វីបកូរ៉េ៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )