ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ស្លាប់១៩នាក់ បាត់ខ្លួន១៣នាក់ ក្នុងទឹកជំនន់នៅវៀតណាម

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា  ឆ្នាំ២០១៨

 គណៈកម្មាធិការអចិន្ត្រៃយ៍កណ្តាលសម្រាប់ការពារ និងត្រួតត្រាគ្រោះមហន្តរាយថ្នាក់ជាតិបាន      និយាយ ពីថ្ងៃអាទិត្យថា ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ ដែលបង្កឡើងដោយព្យុះទីហ្វុងសុនទីញ ( Son Tinh ) បានធ្វើឱ្យ មនុស្ស១៩នាក់ស្លាប់១៧នាក់ របួសនឹង១៣នាក់បាត់ខ្លួននៅក្នុងតំបន់ភាគកណ្តាល និងខាង  ។

ក្នុងចំណោមអ្នកស្លាប់ទាំងនោះ គឺ១១នាក់ មកពីខេត្តយ៉េនបៃ នៅភាគខាងជើង នឹង២នាក់មក ពីខេត្តថាញ់ហូ នៅភាគកណ្តាលនឹង២នាក់មកពីខេត្តសូនឡា នៅភាគខាងជើង ។ ក្នុងចំណោមមនុស្ស ដែលចុះបញ្ជីថា បាត់ខ្លួននោះ គឺមាន១១នាក់មកពីយ៉េនបៃ នឹង៣នាក់មកពីថាញ់ហូ ។

ភ្លៀងខ្លាំង, ទឹកជំនន់ភា្លមៗ និងការបាក់ដីក៏បានបំផ្លាញលំនៅឋាន២១៧ខ្នងផងដែរ ព្រមទាំងបាន ជនលិច ផ្ទះ៩.៦០០ខ្នង , សម្លាប់សត្វពាហនៈ ជាង១.៣០០ក្បាលព្រមទាំងសត្វស្លាប់ជាង២៧.៦០០ ក្បាល ធ្វើឱ្យខូច ខាតត្រពាំងជលវប្បដ្ឋាន៥.៤០០ហិកតានឹងជនលិចស្រូវនិងដំណាំដទៃទៀត១១៣.០០០ហិកតា។

តាមមជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមថ្នាក់ជាតិរបស់វៀតណាមឱ្យដឹងថា ភ្លៀងខ្លាំងអាចនឹងបន្ត មានរយៈពេលជាច្រើនថ្ងៃទៀតនៅក្នុងតំបន់នោះ ហើយទឹកជំនន់ភ្លាមៗនិងការបាក់ដីថែមទៀតទំនងជា នឹងវាយប្រហារខេត្តថាញ់ហូ និងខេត្តង៉ែអាន ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )