ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គណៈប្រតិភូទីក្រុងណាននីង ចូលជួបសម្តែងការគួរសមជាមួយអភិបាលខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨–​នារសៀលថ្ងៃចន្ទ ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ គណៈប្រតិភូទីក្រុងណាននីង ដឹកនាំដោយលោក លីវ ស្យ៉ុង (Liu Xoing) អនុប្រធានគណៈកម្មាធិកាអចិន្ត្រៃយ៍ នៃសភាប្រជាជនទីក្រុងណាននីង នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯ កឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

​ឯកឧត្តម យន្ត មីន មានប្រសាសន៍ស្វាគមន៍គណៈប្រតិភូទីក្រុងណាននីង និងបាន ជម្រាបជូនពីកត្តាភូមិសាស្រ្តរបស់ខេត្តព្រះសីហនុ ជាខេត្តជាប់មាត់សមុទ្រមានកំពង់ ផែទឹកជ្រៅជាបំពង់កសេដ្ឋកិច្ចយ៉ាងសំខាន់នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសម្រួលទំនិញ នាំចេញ នាំចូលមានកុងតឺន័រឆ្លងកាត់ប្រមាណជា៧២ភាគរយ មានឆ្នេរសមុទ្រប្រវែង ១៧៥km បានដាក់បញ្ចូលជាសមាជិកក្លឹបឆ្នេរស្អាតនៅឆ្នាំ២០១១។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចគំរូពហុបំណងធំជាងគេនៅក្នុងព្រះរាជាណា ចក្រកម្ពុជា ដែលធ្វើឱ្យខេត្តព្រះសីហនុមានសក្តានុពលជាតំបន់មានការអភិវឌ្ឍ និងទេសចរណ៍។

ខេត្តព្រះសីហនុមានផ្លូវគមនាគមន៍ដូចជា ផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស និងផ្លូវ រថភ្លើង ដែលធ្វើឱ្យអ្នកវិនិយោគ និងអ្នកទេសចរ មានការចាប់អារម្មណ៍មកធ្វើទេសចរ និងវិនិយោគ នៅខេត្តព្រះសីហនុ ពិសេសតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានអ្នកទេសចរ និងអ្នក វិនិយោគមកពីប្រទេស ចិនមកធ្វើការវិនិយោគច្រើនជាងគេ ស្របតាមគោលនយោបាយ របស់ប្រធានាធិបតីចិន ផ្លូវមួយ ខ្សែក្រវាត់មួយ នាំមកនូវកំណើនវិនិយោគ និងទេសចរណ៍មកកាន់ខេត្តព្រះសីហនុ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
​លោក លីវ ស្យ៉ុង (Liu Xoing) អនុប្រធានគណៈកម្មាធិកាអចិន្ត្រៃយ៍ នៃសភាប្រជាជន ទីក្រុងណាននីង នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងអំណរគុណរដ្ឋបាល ខេត្តព្រះសីហនុបានអនុញ្ញាតឱ្យគណៈប្រតិភូរបស់លោកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងដំណើរទស្សនកិច្ចរបស់គណ:ប្រតិភូ គឺមានគោលបំណងចង់ពិនិត្យមើលសំណង់ដែលកំពុងកើតមានឡើងក្នុងខេត្ត និងចូលរួមសម្ពោធសួនច្បារ ។

លោកបានបន្តថា ទីក្រុងណាននីង ត្រូវបានលើកកម្ពស់ការអភិវឌ្ឍតាម រយៈផ្លូវមួយខ្សែក្រវាត់មួយ តភ្ជាប់ក្រុងក្នុងតំបន់អាស្រ័យដោយមានការសហការជាមួយ ទីក្រុងទាំងឡាយ ផ្នែកខាងក្នុងបង្កើនប្រព័ន្ធអេឡិចត្រូនិក វិស័យសុខាភិបាល អប់រំ និងបង្កើនបាននូវផលិតផលផ្នែកឧស្សាហកម្ម ធ្វើឱ្យមានកំណើនសេដ្ឋកិច្ដ្ឋ ៨ភាគរយ។

​ក្នុងឱកាសនោះលោក ក៏បានអញ្ជើញអភិបាលអភិបាលខេត្តព្រះសីហនុ ចូលរួមការ ដាក់តាំងពិព័រណ៍ពាណិជ្ជកម្មលើកទី១៥ នៅទីក្រុងណាននីង ប្រទេសចិន នាពេល ខាងមុខផងដែរ៕

ដោយ ងូ សុមុនី