ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មានការវាយប្រហារគ្រាប់បែកអត្តឃាតនៅឯព្រលានយន្តហោះក្នុងទីក្រុងកាប៊ុល

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអេស៊ា (២៣.០៧.១៨)

អាហ្វហ្គានីស្ថាន៖ តាមការរាយការណ៍ពីប៉ូសិសអាហ្វហ្គានីស្ថានបានឲ្យដឹងថាមានការវាយប្រហារគ្រាប់បែកអត្តឃាតមួយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤ នាក់និងរងរបួស ៦០ នាក់នៅឯច្រកចូលអាកាសយានដ្ឋានអន្ដរជាតិទីក្រុងកាប៊ុលកាលពីថ្ងៃអាទិត្យ ទី ២២ កក្កដានៅពេលដែលមានមនុស្សជាច្រើនប្រមូលផ្តុំដើម្បីស្វាគមន៍អនុប្រធានាធិបតីអាហ្វហ្គានីស្ថានលោកអាប់ឌុល រ៉ាស៊ីដ ដុសស្តាំ (Abdul Rashid Dostum) មកប្រទេសវិញបន្ទាប់ពីបាននិរទេសខ្លួន។

មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់អ្នកដឹកនាំនយោបាយនិងអ្នកគាំទ្របានចាកចេញពីព្រលានយន្តហោះបន្ទាប់ពីស្វាគមន៍មេដឹកនាំជនជាតិភាគតិច ​ដ៏មានអំណាចម្នាក់នេះបន្ទាប់មកការបំផ្ទុះក៏បានកើតឡើង។

យោងតាមក្រុមស៊ើបអង្កេត ​បានឲ្យដឹងថាក្រុមអាយស៊ីសបានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះតាមរយៈព័ត៌មានផ្លូវការ ​របស់ក្រុមនេះ ។