ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចព្រះមហាសង្ឃរាជនៃព្រះ​រាជាណា ចក្រ​​​​កម្ពុជា អំពាវនាវឲ្យមានសាមគ្គីធម៌ ដើម្បីសន្តិភាពនៅក្នុងសង្គមកម្ពុជា

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

ព្រោះតែការបែកបាក់ កាលពីអតីតកាល បានធ្វើឲ្យខ្មែរទទួលរងនូវទុក្ខវេទនា ហួសពីការស្មាន តែ​​ពេលនេះសន្តិភាពខ្មែររកបានមកវិញហើយ យើងត្រូវតែរក្សាវា​ឲ្យ​មាន​មានជីវិត​រស់នៅ​ជា​រៀង​រហូត មានន័យថា ខ្មែរត្រូវតែមានសាមគ្គីធម៌ដើម្បីសន្តិភាព ។ នេះជា​បន្ទូលរបស់​សម្តេច​ព្រះ មហា​​​សង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះ​រាជាណា ចក្រ​​​​កម្ពុជា ក្នុងពិធីស្រោចស្រពសុគន្ធវារីប្រគេនភិក្ខុ ឡុច យ៉ាន រួម និងការប្រកាស តែង​តាំង​ភិក្ខុអង្គនេះ ជាទីប្រឹក្សាផ្ទាល់របស់ព្រះអង្គ កាលពីរសៀលថ្ងៃអាទិត្យ ទី២២ កក្ដដា ឆ្នាំ២០១៨ នៅវត្តព្រះនាគ ស្ថិតក្នុងឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។
សម្តេចព្រះមហាសង្ឃរាជាធិបតី ទេព វង្ស មានពុទ្ធដីកាថា ការប្រណិបត្តិចំពោះពុទ្ធ ឱវាទ គឺ​ជា​​​​ការ​គ្រប់គ្រាន់ទៅហើយសំរាប់ធ្វើឲ្យមានសាមគ្គីភាព។ ដូច្នេះពុទ្ធបរិស័ទតោងមាន ការសិក្សា​ស្វែង​យល់អំពីពុទ្ធឱវាទ ហើយអនុវត្តតាមឲ្យបានត្រឹមត្រូវនោះ​យើងនឹងអាច​ធ្វើឲ្យចិត្ត​មានសេច​ក្តីស្ងប់ មានធម៌ខន្តី និងមានសាមគ្គីគ្នាល្អប្រសើរណាស់។

  សូមបញ្ជាក់ថា វត្តព្រះនាគ ស្ថិតក្នុងភូមិកណ្តាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្ត កណ្តាល ដែលមានចំងាយជាង ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ជាវត្តដ៏មានវ័យចំណាស់ គឺ បានកកើត​ឡើង​​តាំងពីក្នុងរវាង ព.ស ២០៨០ ត្រូវនឹង គ.ស ១៥៣៧ ដែលរហូតមកទល់នឹង ពេលនេះ មាន​អាយុ​កាល ៤៧៩ឆ្នាំហើយ។ បច្ចុប្បន្ន ក្រោមការដឹកនាំរបស់ភិក្ខុ ឡុច យ៉ាន ជាចៅអធិការស្តីទី វត្ត​កំពុង​មានការរីកចំរើនតាមរយៈការកសាងនូវសមិទ្ធផលនានាក្នុងវត្ត រួម នឹងគម្រោង​សាង​សង់​​​​សាលា​ពុទ្ធិក​បឋមសិក្សាសំរាប់ព្រះសង្ឃសិក្សារៀនសូត្រផងដែរ៕