ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រធានាធិបតីចិន ចេញដំណើរទៅធ្វើទស្សនកិច្ចនៅមជ្ឈិមបូព៌ា និងអាហ្រ្វិកព្រមទាំងចូលរួមកិច្ចប្រជុំកំពូល BRICS

AKP ភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨​​ –ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ( Xi Jinping ) បានចេញដំណើរ ពីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអារ៉ាប់រួមអេមីរ៉េត(UAE ) ,សេណេហ្គាល់ , រ៉្វាន់ដា ,អាហ្វ្រិកខាងត្បូង ហើយនិងកិច្ចប្រជុំកំពូល BRICS លើកទី១០ នៅក្នុងទីក្រុងហ្សូហាណេស្បឺក ។

លោក ស៊ី ក៏នឹងធ្វើទស្សនកិច្ចជាមិត្តមួយផងដែរ នៅប្រទេសម៉ូរីស ក្នុងអំឡុងការឈប់សំចតមួយក្នុងផ្លូវរបស់ លោកត្រឡប់មកកាន់ក្រុងប៉េកាំងវិញ ។

លោក ស៊ី និងបំពេញទស្សនកិច្ចជាផ្លូវរដ្ឋតាមការអញ្ជើញរបស់ប្រធានាធិបតី UAE លោក សេកខាលីហ្វាប៊ីន ហ្សាយេដ អាល់ ណាយ៉ាន ( Sheikh Khalifa bin Zayed Al Nahyan ) , ប្រធានាធិបតី សេណេហ្គាល់លោក ម៉ាក់គី សល ( Macky Sall ) , ប្រធានាធិបតី , រ៉្វាន់ដា លោក ប៉ូល កាហ្គាម ( Paul Kagame ) និង ប្រធានាធិបតីអាហ្វ្រិកខាងត្បូង ស៊ីរីល រ៉ាម៉ាហ្វូសា ( Cyril Ramaphosa ) ។ លោកនឹងចូលរួមកិច្ចប្រជុំកំពូល BRICS តាមការអញ្ជើញរបស់ប្រធានលោក រ៉ាម៉ា ហ្វូសា៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)