ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កូរ៉េទាំងពីរនឹងធ្វើការត្រួតពិនិត្យរួមគ្នាលើផ្លូវដែក

AKP ភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ –ក្រសួងបង្រួបបង្រួមជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើងគ្រោងនឹងធ្វើការត្រួតពិនិត្យផ្លូវដែករួមគ្នានាសប្តាហ៍នេះ ធ្វើជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យធម្មតាឡើងវិញ ហើយនិងការតភ្ជាប់នូវរាល់ផ្លូវដែក ទាំងអស់ឡើងវិញនៅតំបន់ ព្រំដែនអន្តរកូរ៉េ។

តាមក្រសួងបានឱ្យដឹងថា ផ្នែកអធិការកិច្ចនឹងត្រូវចាប់ផ្តើមអនុវត្តន៍នៅតាមបណ្តោយផ្លូវដែកឆ្នេរ សមុទ្រភាគ ខាងកើតនៅក្នុងតំបន់ភាគខាងលិចនៅថ្ងៃសុក្រនេះ ដែលនឹងត្រូវដាក់ឱ្យដំណើរការជាធម្មតាឡើងវិញចំពោះផ្លូវដែកនានា នៅក្នុងតំបន់ភាគខាងលិចនាថ្ងៃអង្គារខាងមុខនេះ។

កិច្ចផ្លាស់ប្តូរនេះ គឺត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចព្រមព្រៀងមួយដែលបានធ្វើឡើងរបស់ប្រទេសកូរ៉េទាំងពីរក្នុង អំឡុងពេលកិច្ចចរចាអន្តរកូរ៉េកម្រិតការងារមួយ កាលពីខែមិថុនា ក្នុងការសម្របសម្រួលលើការធ្វើឱ្យទៅជាធម្មតា ឡើងវិញ និងការតភ្ជាប់ផ្លូវដែករបស់ពួកគេ។ នៅក្នុងពេលជំហានដំបូងមួយ ពួកគេបានព្រមព្រៀងគ្នា ដើម្បីធ្វើការ ត្រួតពិនិត្យផ្លូវដែករួមគ្នា ក្នុងពាក់កណ្តាលខែកក្កដានេះ។

ផ្លូវដែកសំខាន់ៗដែលនឹងត្រួតពិនិត្យ គឺបានស្ថិតនៅក្នុងប្រទេសកូរ៉េខាងជើងទាំងអស់។ ក្រសួងបាននិយាយថា ពួកគេបានរួមបញ្ចូលទាំងផ្លូវថ្នល់ ចាប់ពី Mount Kumgang នៅលើឆ្នេរសមុទ្រខាងកើតរបស់ប្រទេសកូរ៉េខាងជើង ទៅដល់ខ្សែកំណត់ព្រំដែនយោធា(MDL) ដែលបែងចែកកូរ៉េទាំងពីរ។ នៅក្នុងតំបន់ភាគខាងកើត ខ្សែបន្ទាត់ Kaesong-MDL នឹងត្រូវបានគេត្រួតពិនិត្យមើលផងដែរ។

ក្រសួងបាននិយាយទៀតថា ប្រទេសកូរ៉េខាងត្បូង នឹងបញ្ជូនក្រុមត្រួតពិនិត្យមួយក្រុមដែលមានសមាជិក១៥នាក់ បានដឹកនាំដោយមន្រ្តីអធិការកិច្ចកំពូលមួយរូបរបស់ក្រសួង សម្រាប់ការត្រួតពិនិត្យនៅថ្ងៃសុក្រនេះ ។ ចំណែកកូរ៉េខាងជើងនឹងបញ្ជួនមន្រ្តីរបស់ខ្លួនចំនួន៥នាក់៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )