ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងកសិកម្មសម្រិតសម្រំាងកសិករឆ្នើមដែលមានស្នាដៃក្នុងការចិញ្ចឹមសត្វ និងដាំដំណាំចំណីសត្វ

វិទ្យុជាតិកម្ពុជា ៖អត្ថបទ អ៊ឹម ភីរៈនារីរតនៈ

ក្រសួងកសិកម្មសម្រិតសម្រាំងកសិករឆ្នើមដែលមានស្នាដៃក្នុងការចិញ្ចឹមសត្វ និងដាំដំណាំចំណីសត្វដើម្បីលើកទឹកចិត្តដល់កសិករចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ឲ្យពួកគាត់ក្លាយជាអ្នកចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្ម និងជាគំរូដល់កសិករដ៍ទៃទៀត។

អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វតាមរយៈក្រសួងក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទជ្រើសរើសកសិករដែលមានស្នាដៃឆ្នើមលើកទីមួយចំនួន២៥ នាក់មកពី រាជធានី ខេត្តទំាង២៥ ដូជាការចិញ្ចឹមសត្វមាន់ អ្នកចិញ្ចឹមជ្រូក និងការដាំស្មៅ ដើម្បីធ្វើបទបង្ហាញពីភាពជោគជ័យ ឈានទៅជម្រុះយកចំណាត់ថ្នាក់ល្អបំផុតរបស់ខ្លួន ចាប់ពីចំណាត់ ថ្នាក់លេខ១ លេខ២ និងលេខ៣ សម្រាប់ប្រធានបទនីមួយៗ ។

ថ្លែងក្នុងពិធីប្រឡងជ្រើសរើសអ្នកមានស្នាដៃឆ្នើមក្នុងការចិញ្ចឹមសត្វនិងដំណាំចំណី សត្វនៅព្រឹក២០ ខែកក្កដានេះ ឯឧ. សេន សុវណ្ណ អគ្គនាយកសុខភាពសត្វនិងផលិតកម្មសត្វ បានឲ្យដឹងថា ការសម្រេចបង្កើតកម្មវិធីនេះឡើង គឺដើម្បីលើកទឹកចិត្តដល់កសិករឆ្នើមទំាងនោះ ដែលបានខិតខំអនុវត្តអាជីវកម្មចិញ្ចឹមសត្វ និងការដាំដំណាំចំណីសត្វទទួលបានជោគជ័យ ហើយថែមទំាងជួយបណ្តុះបណ្តាលបន្តដល់កសិករផ្សេងទៀត។ ឯឧ.បានបញ្ជាក់ថា សកម្មភាពរបស់ក្រសួងនាពេលនេះ គឺដើម្បីលើកកម្ពស់ផលិតកម្មចិញ្ចឹមសត្វនៅក្នុងប្រទេស កម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការហូបចុករបស់ប្រជាពលរដ្ឋ និងកាត់បន្ថយការនាំចូល សាច់សត្វពីបរទេស។

លោកកុយ សេង អ្នកចិញ្ចឹមមាន់ឆ្នើមនៅខេត្តស្វាយបានឲ្យដឹងថា ដើម្បីក្លាយជាកសិករឆ្នើម នេះ ដោយសារតែលោកមានបច្ចេកទេសចិញ្ចឹមមាន់ទទួលបានជោគជ័យក្នុងសង្វាកផលិត កម្ម។ លោកបញ្ជាក់ថា ភាគជោគជ័យដែលលោកទទួលនាពេលនេះ គឺដោយសារការជួយ បណ្តុះបណ្តាបច្ចេកទេសចិញ្ចឹមពីមន្រ្តីជំនាញកសិកម្ម ហើយបានធ្វើអោយជីវភាពក្រុមគ្រួសារ របស់លោកមានភាពធូរធារជាងមុន។

សូមបញ្ជាក់ថា ការប្រឡងជ្រើសរើសស្នាដៃកសិករឆ្នើមក្នុងការចិញ្ចឹមសត្វ និងដាំដំណាំចំណីសត្វនេះ នឹងត្រូវប្រកាសលទ្ធផលជ័យលាភីលេខ១ លេខ២ និងលេខ២ នៅថ្ងៃទី ៣ ខែ សីហា ឆ្នាំ២០១៨ខាងមុខនេះ ដោយ មានការចូលរួមជាអធិបតីភាព ពីឯ.ឧ. រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និង ឯ.ឧ. ឯកអគ្គរាជទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា៕