ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រធានាធិបតីចិនចាត់ទុក ប្រជាពលរដ្ឋចិន និងកម្ពុជា បានជួយគ្នាក្នុងគ្រាលំបាក

វិទ្យុជាតិកម្ពុជា៖ អត្ថបទ ៖លោកស្រី ស៊ឹង សុផារី៖

ក្នុងឪកាសខួបអនុស្សាវរីយ៍លើកទី៦០ នៃការភ្ជាប់ទំនាក់ទំនងការទូតរវាង​សាធារណៈ​រដ្ឋប្រ​ជា​មានិតចិន និងព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារ​ណរដ្ឋ​ប្រ​ជាមានិតចិនមានប្រសាសន៍ថា អស់រយះពេល៦០ឆ្នាំកន្លងទៅនេះ ប្រជាពលរដ្ឋប្រទេស​ទំាង​ពីរបានឈរនៅជាមួយគ្នា ជូយគ្នាក្នុងគ្រាលំបាកនិងគាំទ្រគ្នាទៅវិញទៅមកលើ ផលប្រយោជន៏​ស្នូលនិង បានបង្កើនមិត្តភាពយ៉ាងស៊ីជម្រៅ ។

ក្នុងសារលិខិតអបអរសាទររបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសា​ធារណរដ្ឋ​ប្រ​ជាមា​និត​ចិនផ្ញើថ្វាយជូនព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា ដោយបានឃើញនៅវឌ្ឃនភាពដ៏ធំធេងនៃ​ទំនាក់ទំនង​កម្ពុជា ចិនក្នុងយុគសម័យថ្មីនេះ បានផ្លាស់ប្តូរទស្សនកិច្ចជាមួយគ្នា ឯផ្នែកនយោបាយទៅវិញ​ទៅមករបស់យើងក៏ត្រូវបានពង្រឹង ឥតឈប់ឈរ។

ឯកឧត្តមស៊ី ជីនពីង បានបញ្ជាក់ថាកិច្ចសហប្រតិបត្តិការផ្លូវមួយខ្សែក្រវ៉ាត់មួយ ទទួលបាន​លទ្ធ​​​​ផល​ផ្លែផ្កាយ៉ាងត្រចះត្រចង់ហើយកិច្ចសហប្រតិបត្តិការក្នុងភាពជា​ដៃគូយុទ្ធ​សាស្រ្តគ្រប់​ជ្រុង​ជ្រោយ​ក៏ត្រូវបានពង្រឹងពង្រីក ដែលមិនត្រឹមតែនាំមកនៅផលប្រយោជន៏​កាន់តែច្រើនដល់​ប្រជា​ជន​នៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងរូមចំណែកកាន់តែច្រើនដល់សន្តិភាព  ស្ថិរភាព និង​វិបុលភាព នៅក្នុងតំបន់ និងពិភពលោក ។

ឯកឧត្តមប្រធានាធិបតីចិនសង្ឃឹមថាប្រទេសចិននិងកម្ពុជានិងបន្តធ្វើការរួមគ្នាដើម្បីជំរុញ មិត្ត​ភាព​​​​ជា​ប្រពៃណី ធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្តល់​ផលប្រយោជន៏ទៅ​វិញទៅមក ដើម្បីកសាងសហគមន៏ចិន កម្ពុជា ដែលមានវាសនារួមគ្នាជាយុទ្ធសាស្រ្ត ឈានទៅ​សម្រេចបាននូវការអភិវឌ្ឍ និងវិបុលភាពរួម ។