ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

បុរសជនជាតិអង់គ្លេសម្នាក់គ្រោងធ្វើឃាតនាយករដ្ឋមន្ត្រីអង់គ្លេស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២០.០៧.១៨)

អង់គ្លេស៖ កាលពីថ្ងៃពុធបុរសជនជាតិអង់គ្លេសម្នាក់ត្រូវបានគេរកឃើញថាមាន​ផែនការធ្វើឃាតលោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រីធេរ៉េសា ម៉េ ​ ដោយការបំផ្ទុះគ្រាប់បែក​ក្នុងការិយាល័យរបស់លោកស្រី​
បន្ទាប់មក​ប្រើប្រាស់កាំបិតឬកាំភ្លើងដើម្បីវាយប្រហារបន្ថែមទៀត។

ជនល្មើសមាន​ អាយុ ២០ ឆ្នាំ​​រស់នៅភាគខាងជើងទីក្រុងឡុងត្រូវបានផ្តន្ទាទោសនៅតុលាការពីបទរៀបចំប្រព្រឹត្តអំពើភេរវកម្ម។

យោងតាមប៉ូលីសបាននិយាយថាជនល្មើស មានគម្រោងបំផ្ទុះឧបករណ៍ផ្ទុះមួយនៅច្រកទ្វារ
ការិយាល័យនាយករដ្ឋមន្ត្រីដើម្បីបង្កភាពច្របូកច្របល់បន្ទាប់មកលួចចួលទៅធ្វើឃាតលោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស​តែម្តង ។