ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងទេសចរណ៍ និងដៃគូវិស័យឯកជនរៀបចំពិព័រណ៍ទេសចរណ៍ក្នុងស្រុក លើកទី១ ឆ្នាំ២០១៨

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដោយ លោកចេម ហួត

ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងដៃគូវិស័យឯកជនរៀបចំពិព័រណ៍ទេសចរណ៍ក្នុងស្រុក លើកទី១ ឆ្នាំ២០១៨ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅកោះពេជ្រដើម្បី ភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យស្គាល់ពីតំបន់ទេសចរណ៍ របស់កម្ពុជាកាន់តែច្រើន។

ឯកឧត្តមថោងខុនរដ្ឋមបន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថាពិព័រណ៍ទេសចរណ៍​នេះ  រៀបចំរយៈពេលបីថ្ងៃចាប់ ពីថ្ងៃទី២០ដល់ថ្ងៃទី២២ខែកក្កដា ដោយមានស្តង់ចូលរួមដាក់តាំងបង្ហាញសរ៉ុបចំនួ១៥០ មកពីតំបន់ផ្សេងៗ  ក្នុងប្រទេស  កម្ពុជា​​ ។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មានប្រសាសន៍ថា ពិព័រណ៍ទេសចរណ៍ក្នុងស្រុកប្រចាំឆ្នាំ ដែលរៀបចំដោយក្រសួង  ទេសចរណ៍បានសហការជាមួយសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា និង ដៃគូរវិស័យឯកជននេះ មានការដាកតាំង  បង្ហាញម្ហូបអាហារខ្មែរ  និងតំបន់ទេសចរណ៍ថ្មីៗជាច្រើនរបស់ប្រជាប្រជាសហគមន៍។

ក្រសួងទេសចរណ៍ បានដាក់ចេញនូវការអនុវត្តយ​ន្ត​​កា​​រ​​​ពង្រឹងប្រព័ន្ធវាយតម្លៃ ចំណាត់​ថ្នាក់សេវា​​ស្នាក់នៅ ចលនាប្រឡង  ប្រណាំង “ទីក្រុងស្អាត” ចល​នា​ប្រ​ឡ​ង​ ប្រណាំង រង្វាន់សម្តេ​ចតេជោនាយករដ្ឋមន្ត្រីសម្រាប់​ធុរកិច្ចបៃតងក្នុងវិស័​យ ទេស​ចរណ៍​ ​ចលនា​ប្រឡង​ប្រណាំង​ “រមណីយដ្ឋាន​ទេសចរណ៍​គំរូ” ចលនាប្រឡងប្រណាំង​ “បដិសណ្ឋារកិច្ច​ល្អ” ដើម្បីជំរុញឱ្យមានទេសចរក្នុងស្រុកប្រមាណ១៩លាននាក់ក្នុងឆ្នាំ២០២៥ ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៧ កន្លងមកនេះ ប្រជាពលរដ្ឋកម្ពុជាប្រមាណជិត១១លាននាក់បានធ្វើដំណើរកំសាន្តនៅ  តាមរមណីយដ្ឋាន ទេសចរណ៍នានាទូទាំងប្រទេស ខណៈដែលភ្ញៀវអន្តរជាតិវិញកម្ពុជាទទួលបានប្រមាណ៥លាន៦សែន នាក់។ ដោយឡែក៤ខែដើមឆ្នាំ២០១៨នេះ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជាង២លាននាក់៕