ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រទេសតួកគីបញ្ចប់ការដាក់ប្រទេសស្ថិតក្នុងភាពមានអាសន្ន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ ស៊ិនហួរ (១៩.០៧.១៨)

តួកគី៖ ប្រទេសទួរគីបានបញ្ចប់ការដាក់ប្រទេសស្ថិតក្នុង​ភាពមានអាសន្ន​ ចាប់ពីពាក់កណ្តាលអធ្រាត្រកាលថ្ងៃពុធ
បន្ទាប់ពីបានអនុវត្តឡើងតាំងពីពីរឆ្នាំមុន ក្នុងពេលមាន​រដ្ឋប្រហារកាលពីខែកក្កដាឆ្នាំ ២០១៦ ។

ការបញ្ចប់នៃច្បាប់ប្រកាសអាសន្នក្នុងប្រទេសទួរគីត្រូវបានសន្យាដោយលោកប្រធានាធិបតី អ៊ែរដូហ្កាន ​(Erdogan)
នៅក្នុងយុទ្ធនាការបោះឆ្នោតរបស់លោកមុនពេលទទួលបានជ័យជំនះ ក្នុងខែមិថុនានេះ។

ការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០១៦ បានធ្វើឱ្យមនុស្ស ២៥០ នាក់ស្លាប់និង ជាង២០០០
នាក់ផ្សេងទៀតរងរបួស។

ពេលនោះច្បាប់ដាក់ប្រទេសក្នុងភាព​អាសន្នត្រូវបានអនុវត្តក្នុងគោលបំណងទប់ទល់នឹងការប៉ុនប៉ងប្រឆំាងរដ្ឋាភិបាលទួគីដែលរៀបចំដោយ​អ្នកនយោបាយនិរទេសខ្លួនទៅកាន់អាមេរិកម្នាក់ ឈ្មោះហ្វេធូឡា គូឡិន (Fethullah Gulen)និងបក្សពួកគាត់ នៅក្នុងជួររដ្ឋាភិបាល ។