ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មនុស្ស ១២ នាក់បានស្លាប់និងរាប់ពាន់នាក់ត្រូវបានទទួលការព្យាបាលក្នុងមន្ទីរពេទ្យដោយសាររលកកំដៅនៅជប៉ុន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១៩.០៧.១៨)

ជប៉ុន៖ សីតុណ្ហភាពខ្ពស់បំផុតក្នុងឆ្នាំនេះត្រូវបានប្រកាសអាសន្ននៅថ្ងៃពុធខណៈដែលរលកកំដៅបានអូសបន្លាយបន្តរាលដាលក្នុងប្រទេសជប៉ុនដែលនាំឱ្យរដ្ឋាភិបាលចេញការព្រមានភ្លាមៗដល់សាធារណជនដើម្បីការពារខ្លួន​
ពីជំងឺដែលទាក់ទងនឹងកំដៅខ្ពស់នេះ។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយនិងអគ្គីភ័យបានរាយការណ៍ថាមនុស្ស ១២ នាក់បានស្លាប់
សោយសាររលកកំដៅក្នុងអំឡុងពេលមួយសប្តាហ៍មុននេះហើយមានមនុស្សជិត ១០.០០០
នាក់ត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺដែលទាក់ទងនឹងកំដៅខ្ពស់ដូចជាការខ្យល់​ចាប់និងខ្សោះជាតិទឹកក្នុងខ្លួន ។

សីតុណ្ហភាពនៅថ្ងៃពុធបានឡើងដល់ជាង ៤០​អង្សាសេនៅតំបន់កណ្តាលនៃប្រទេសជប៉ុនដែលជាសីតុណ្ហភាពខ្ពស់បំផុតក្នុងឆ្នាំនេះ។