ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិកអាចចាត់ទុកជាការបញ្ចប់សង្រ្គាមខាងការទូតមួយ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ –ប្រធានក្រុមប្រឹក្សាកិច្ចអន្តរជាតិរុស្ស៊ី លោក Andrei Kortunov បានប្រាប់នៅឯវេទិកាតុមូលមួយ ដោយមើលឃើញនៅក្នុងលទ្ធផលនៃកិច្ចប្រជុំកំពូលនោះថា កិច្ចប្រជុំកំពូល កាលពីថ្ងៃចន្ទរបស់ប្រធានា – ធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងលោក ដូណាល់ ត្រាំ អាចចាត់ជាការបញ្ចប់ តួនាទី ខាងការទូតមួយ នឹងធ្វើជាការស្ថាបនានៃកិច្ចពិគ្រោះយោបល់ក្នុងកម្រិតទាបមួយ។

អ្នកជំនាញបាននិយាយថា យើងនឹងរៀបចំដើម្បីបញ្ចប់សង្រ្គាមខាងការទូតមួយ បើអាចធ្វើទៅបាន ក្នុងការមើល ឃើញពីមធ្យោបាយនៃមុខងាររបស់បណ្តាស្ថានទូត និងស្ថានកុងស៊ុលទាំងនោះថា ពួកគេបានគាំទ្រដល់ការងារ នេះ។ តាមលោកបានឱ្យដឹងថា កិច្ចប្រជុំកំពូលនេះ នឹងជួយដល់ការធ្វើកិច្ចសហប្រតិបត្តិ-ការជាពិសេស នៅក្នុង កម្រិតទាបបំផុតមួយ។

លោកបានពន្យល់ថា ការអភិវឌ្ឍកិច្ចទំនាក់ទំនងជាប្រពៃណីរុស្ស៊ី-អាមេរិកចាប់ពីកម្រិតខ្ពស់ទៅ ដោយប្រធានា ធិបតីទាំងពីរ បានជួបប្រជុំគ្នាឈានដល់កិច្ចព្រមព្រៀងនានា ហើយបន្ទាប់មកបង្កើនល្បឿន នៃការចាប់ផ្តើមនូវ ក្បាលម៉ាស៊ីនការិយាល័យធិប្បតេយ្យធំមួយ ដោយផ្លាស់ប្តូរជាផ្លូវការនូវផ្នែកការទូត, យោធា និងពួកមន្រ្តី ស៊ើបការណ៍សម្ងាត់ជាបណ្តើរៗ។

លោក Kortunov បាននិយាយថា កិច្ចសហប្រតិបត្តិការទ្វេភាគី នឹងធ្វើឡើងជាលើកដំបូងនៃគោលបំណងទាំង អស់ក្នុងដំណោះស្រាយនៅស៊ីរី និងការរំសាយនុយក្លេអ៊ែរ។ តាមការប្រមើលមើល យើងនឹងមើលឃើញពី លទ្ធផលបានតិចតូណាស់ ដែលអនុញ្ញាតឱ្យយើងនិយាយពីប្រទេសស៊ីរី។ វាគឺច្បាស់រួចជាស្រេចហើយថា នៅក្នុងទិសដៅដែលយើងកំពុងធ្វើការផ្លាស់ប្តូរ ទាំងនោះរួមមានការជាប់ពាក់ព័ន្ធនឹងប្រទេសស៊ីរីនៅភាគអាគ្នេយ៍ ការរដកអាវុធរបស់ប្រទេសអ៊ីរ៉ង់ និងអ៊ីស្រាអែល។ល។ ៕

( ប្រភព TASS បកប្រែដោយលោក មាស សំអុល )