ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

IMF ព្យាករណ៍កំណើនសេដ្ឋកិច្ចក្រុមប្រទេសអាស៊ាន ៥ នឹងមានស្ថិរភាពក្នុងឆ្នាំ ២០១៨

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ –យោងតាមទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ( WEO ) ចុងក្រោយ បង្អស់ ដែលត្រូវបានប្រកាសដោយមូលនិធិរូបិយវត្ថុអន្ដរជាតិ ( IMF ) បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់ ក្រុមប្រទេសអាស៊ាន ៥ នឹងមានស្ថិរភាពនៅប្រហែល ៥,៣ភាគរយនៅក្នុងឆ្នាំនេះ ខណៈដែលតម្រូវការក្នុងស្រុក នៅតែមានសុពលភាព ហើយការនាំចេញនៅតែបន្តងើបឡើងវិញ។

ក្រុមប្រទេសអាស៊ាន ៥ នោះ រួមមានឥណ្ឌូណេស៊ី ,ម៉ាឡេស៊ី ,ហ្វីលីពីន, ថៃ និងវៀតណាម។ តាមរយៈ  WEO ដែល ចេញកាលពីខែមេសា ឆ្នាំ ២០១៨ បានឱ្យដឹងថា IMF បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចពិភពលោក នឹងកើនឡើង ៣,៩ភាគរយនៅឆ្នាំ ២០១៨ និងនៅឆ្នាំក្រោយ ប៉ុន្តែយើងបានកត់សម្គាល់ថា ការរីកចម្រើនកាន់តែ តិចតួច ហើយហានិភ័យចំពោះទស្សនវិស័យកំពុងតែកើនឡើង។

វាបាននិយាយថា អត្រានៃការពង្រីកនេះហាក់ដូចជា បានឈានដល់កម្រិតកំពូលនៅ ក្នុងសេដ្ឋកិច្ចដ៏សំខាន់មួយ ចំនួន ហើយកំណើនបានក្លាយជាការធ្វើសមកាលកម្មតិចតួច។

WEO បានព្យាករណ៍ថា សេដ្ឋកិច្ចសហរដ្ឋអាមេរិកនឹងកើនឡើង ២,៩ភាគរយនៅឆ្នាំ ២០១៨ និង ២,៧ភាគរយ នៅឆ្នាំ ២០១៩។ វាក៏បានកែសម្រួលការធ្លាក់ចុះនៃសេដ្ឋកិច្ចតំបន់អឺរ៉ុបនៅត្រឹម ២,២ភាគរយ ជប៉ុន ១ភាគរយ និងចក្រភពអង់គ្លេស ១,៤ភាគរយ តិចជាងការព្យាករណ៍លើកមុន ដែលមានចំនួន ២,៤ភាគរយ ១,២ភាគរយ និង ១,៦ភាគរយរៀងគ្នា។

ក្នុងចំណោមទីផ្សារដែលកំពុងរីកចម្រើន និងប្រទេសកំពុងអភិវឌ្ឍន៍ មានចក្ខុវិស័យនៃការរីកចម្រើនក៏កាន់តែ យ៉ាប់យ៉ឺន នៅចំពោះមុខនៃការកើនឡើងតម្លៃប្រេង ការកើនឡើងភាពតានតឹងពាណិជ្ជកម្ម និងសម្ពាធទីផ្សារ លើរូបិយប័ណ្ណនៃសេដ្ឋកិច្ចមួយចំនួនដែលមានមូលដ្ឋានគ្រឹះខ្សោយ។ ការព្យាករណ៍កំណើនសេដ្ឋកិច្ចនេះ ត្រូវបានកែសម្រួលសម្រាប់ប្រទេសអាហ្សង់ទីន ប្រេស៊ីល និងឥណ្ឌា ខណៈដែលទស្សនវិស័យសម្រាប់ បណ្តាប្រទេសនាំចេញប្រេងមួយចំនួនត្រូវបានពង្រឹង៕

( ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី )