ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ជ័យជម្នះក្នុងការប្រកួតបាល់ទាត់ពិភពលោកមិនបានលើកកំពស់ប្រជាប្រិយភាពរបស់លោកម៉ាក្រុង​ទេ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១៨.០៧.១៨)

បារាំង៖ កាលពីថ្ងៃអង្គារការស្ទង់មតិមួយបានបង្ហាញថាការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកបានធ្វើឲ្យមានការផ្លាស់ប្តូរគំនិតទុទិដ្ឋិនិយមដ៏យូរអង្វែងក្នុងចំណោមប្រជាពលរដ្ឋបារាំងទៅជាគំនិតសុទិដ្ឋិនិយមវិញ
ប៉ុន្តែមិនបានបង្កើនប្រជាប្រិយភាពរបស់លោកប្រធានាធិបតីអេម៉ានូអែល ម៉ាក្រុង ទេ ។

តាមការស្ទង់មតិដោយវិទ្យាស្ថានស្ទាបស្ទង់អូដូសា(Odoxa) ដែលបានធ្វើនៅថ្ងៃទី ១៦ ខែកក្កដា
មួយថ្ងៃបន្ទាប់ពីជ័យជំនៈរបស់ក្រុមជម្រើសជាតិបារាំងលើក្រុមជម្រើសជាតិក្រូអាតក្នុងលទ្ធផល ៤-២
នៅទីក្រុងម៉ូស្គូបានឲ្យដឹងថាប្រជាជនបារាំងប្រមាណ ៦២ភាគរយចាប់ផ្តើមមានគំនិតសុទិដ្ឋិនិយមអំពីអនាគតរបស់ប្រទេសខ្លួន វិញ ។

នៅខែមីនាឆ្នាំ ២០១៦ នៅពេលដែលវិទ្យាស្ថានស្ទាបស្ទង់នេះ បានសួរសំណួរដូចគ្នានេះ លទ្ធផល បង្ហាញថា ៥៣
ភាគរយនៃអ្នកដែលប្តូរគំនិតមកសុទិដ្ឋិនិយម គឺជាអ្នកមានគំនិតទុទិដ្ឋិនិយមកាលក្នុងឆ្នំា ២០១៦ នោះ ។
ទោះជាយ៉ាងណាក៏ដោយការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកលើកទី ២របស់បារាំងក្រោយពីការទទួលជ័យជម្នះលើកទីមួយនៅឆ្នាំ ១៩៩៨ មកមិនបានធ្វើឱ្យប្រជាប្រិយភាពរបស់លោកម៉ាក្រុង កើនឡើងឡើយ។

មានតែ ៣៩ ភាគរយប៉ុណ្ណោះ ដែលនិយាយថាលោកម៉ាក្រុង ជាប្រធានាធិបតីល្អ ចំនួននេះ បានធ្លាក់ចុះ ២
ភាគរយចាប់តាំងពីការស្ទង់មតិចុងក្រោយកាលពីថ្ងៃទី ២៦ ខែមិថុនានេះ។