ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចក្រឡាហោម ស ខេង ជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតជូនប្រជាពលរដ្ឋ អោយបានឆាប់

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ជួន បូណា

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨​ ខែកក្កដា ឆ្នាំ២០១៨នេះ បានជំរុញឲ្យអភិបាលរាជធានី/ខេត្តទាំងអស់ ឱ្យយកចិត្តទុកដាក់ការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតជូនប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត​ អោយបានឆាប់រហ័ស ដើម្បីអោយពួកគាត់បានចូលរួមបោះឆ្នោតបានគ្រប់គ្នា។

ខាងក្រោមនេះជាលិខិតរបស់សម្តេចក្រឡាហោម៖