ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងមហាផ្ទៃ​ បញ្ជាឲ្យសមត្ថកិច្ចត្រៀមលក្ខណបង្ការការពារសន្ដិសុខនៅកំឡុងពេលបោះឆ្នោត

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក ជួន​ បូណា​

រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ​ បានបញ្ជាឲ្យសមត្ថិកិច្ចកម្លាំងទាំងអស់ត្រៀមលក្ខណបង្ការការពារសន្ដិសុខនៅកំឡុងពេលបោះឆ្នោត​ ខណៈ​ដែល​ការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៦នឹងឈានមកដល់នាពេលខាងមុនេះ​ ដើម្បីអោយការបោះឆ្នោតប្រព្រឹត្ដិដោយភាពរលូន​ និងគ្មានហឹង្សា​ ។

ថ្លែងក្នុងពិធីប្រគល់ទោចក្រយានយន្តជូនប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេស នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ​ នៅក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យសមត្ថកិច្ច​ កងកម្លាំង​ និងអាជ្ញាធរដែនដីទាំងអស់ត្រូវខិតខំត្រៀមលក្ខណបង្ការការពារក្នុងបរិយាកាសក្នុងកំពុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៦​ អោយកាន់តែមានប្រសិទ្ធភាពខ្ពស់​ ដើម្បីការពារ​ នៅពេល​ដែលជនណាបង្ករ​បញ្ហា​ អុកឡុកអោយមានភាពចលាចល​ក្នុងពេលបោះឆ្នោត។

សម្ដេច​បានបញ្ជាក់ថា​ ការត្រៀមលក្ខណបង្ការការពារក្នុងពេលបោះឆ្នោតនេះ​ ដើម្បីការពារសន្ដិសុខសណ្ដាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋកុំអោយពួកគាត់មានការភ័យខ្លានៅពេលទៅចូលរួមបោះឆ្នោត​ ដើម្បីធានា ការបោះឆ្នោតប្រព្រឹត្ដិដោយភាពរលូន​ និងគ្មានហឹង្សា​ ។

សូមបញ្ជាក់ថា​ រដ្ឋាភិបាលកម្ពុជា បានត្រៀមកងកម្លាំង ប្រមាណ៨ ម៉ឺននាក់ ដើម្បីចូលរួមការពារសន្តិសុខ និង សណ្តាប់ធ្នាប់ នៅក្នុងអំឡុងពេលបោះឆ្នោតជាតិ នាថ្ងៃទី ២៩ ខែ កក្កដាខាងមុខនេះ៕