ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម សុខ លូ និងលោកជំទាវ អញ្ជើញចូលរួមដាំកូនឈើប្រមាណ ១.៣៣២ដើម នៅស្រុកសន្ទុក

AKP កំពង់ធំ

ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ រួមជាមួយឯកឧត្តម លោកជំទាវអស់លោក លោកស្រី ជាអភិបាលរងខេត្ត មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ អញ្ជើញចូលរួមដាំកូនឈើ ក្រញូង និងធ្នុង ប្រមាណ ១.៣៣២ដើម នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិអភិវឌ្ឍន៏១ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨។ រូបថត៖ ស៊ុម វណ្ណា