ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សមាជិកសភាអាមេរិករិះគន់លោកត្រាំក្នុងកិច្ចប្រជុំកំពូលជាមួយរុស្ស៊ី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១៧.០៧.១៨)

អាមេរិក៖ សមាជិកសភាអាមេរិកដែលរួមមានសមាជិកគណបក្សសាធារណរដ្ឋជាច្រើនបានរិះគន់លោកប្រធានាធិបតី ដូណាល់ត្រាំកាលពីថ្ងៃចន្ទពីបទបរាជ័យក្នុងការប្រឈមមុខជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីនជុំវិញបញ្ហាដែលក្រុងមូស្គូធ្វើការជ្រៀតជ្រែកក្នុងការបោះឆ្នោតនៅអាមេរិកឆ្នាំ ២០១៦នៅពេលដែលប្រមុខរដ្ឋទាំងពីរជួបគ្នាក្នុងសន្និសីទព័ត៌មានរួមមួយ។

លោក ត្រាំបានថ្លែងនៅក្នុងទីក្រុងហែលស៊ីងគី ​ បន្ទាប់ពីជំនួបលើកដំបូងរបស់លោកជាមួយលោកពូទីន
ថាលោកគ្មានមូលហេតុដើម្បីជឿ​​ភ្នាក់ងារស៊ើបការណ៍របស់អាមេរិក ជាជាងជឿសម្តីអះអាងរបស់មេដឹកនំារុស្សី
ដែលបាននិយាយថា រុស្ស៊ីមិនបានជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិកនោះទេ។

ការរិះគុណយ៉ាងច្រើនភ្លាមៗបានកើតឡើងដោយសមាជិកសភាបានរិះគុណថាលោកត្រាំ ខ្សោយ និង កំសាក
ខណៈដែលសមាជិកព្រឹទ្ធសភាលោកចចម៉ាក់ខេនបាននិយាយថាកិច្ចប្រជុំកំពូលនេះគឺជា កំហុសមូយដ៏សោកសៅ ។