ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រទេសអេហ្ស៊ីបបានអនុម័តច្បាប់ដែលអាចការពារយោធាជាន់ខ្ពស់ពីការកាត់ទោស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ រ៉យតឺរ (១៧.០៧.១៨)

អេហ្ស៊ីប៖ កាលពីថ្ងៃចន្ទសភាអេហ្ស៊ីបបានអនុម័តច្បាប់មួយដែលអាចធ្វើឱ្យមន្ត្រីយោធាជាន់ខ្ពស់រួចខ្លួនពីការកាត់ទោសនាពេលអនាគតចំពោះអំពើហិង្សាដែលបានកើតឡើងបន្ទាប់ពីមានបាតុកម្មទម្លាក់ប្រធានាធិបតី លោកម៉ូហាម៉ាដ មួស៊ី (Mohamed Mursi) កាលពីឆ្នាំ ២០១៣ មក ។

នៅក្នុងព្រឹត្តិការណ៍ដ៏សាហាវបំផុតមួយក្នុងប្រវត្តិសាស្ត្រអេហ្ស៊ីបមនុស្សរាប់រយនាក់ត្រូវបានសម្លាប់នៅពេលដែលកងកម្លាំងសន្តិសុខដែលគាំទ្រលោកមួស៊ី បានបំបែកក្រុមបាតុករនៅទីលានរ៉ាបាអា (Rabaa) ក្នុងទីក្រុងកាលពីខែសីហាឆ្នាំ​ ២០១៣ ។

អាជ្ញាធរអេហ្ស៊ីបបានការពារសកម្មភាពរបស់កងកម្លាំងយោធាសន្តិសុខដោយនិយាយថាក្រុមបាតុករត្រូវបានផ្តល់ឱកាសឱ្យចាកចេញដោយសន្តិភាពប៉ុន្តែក្រុមបាតុករជាអ្នកផ្តួចផ្តើមឱ្យមានអំពើហិង្សាមុន។