ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សហរដ្ឋអាមេរិកចាប់ស្ត្រីជនជាតិរុស្ស៊ីម្នាក់ពីបទជ្រៀតជ្រែកនយោបាយរបស់អាមេរិក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ ស៊ិនហួរ (១៧.០៧.១៨)

អាមេរិក៖ ក្រសួងយុត្តិធម៌អាមេរិក (DOJ)បាននិយាយពីថ្ងៃចន្ទថាស្ត្រីរុស្ស៊ីម្នាក់ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទជ្រៀតជ្រែកក្នុងនយោបាយរបស់សហរដ្ឋអាមេរិក។

បើយោងតាមសេចក្តីថ្លែងរបស់ក្រសួងយុត្តិធម៌អាមេរិកបានឲ្យដឹងថាស្ត្រីម្នាក់នោះមានឈ្មោះថាម៉ារីយ៉ា ប៊ូទីណា
(Maria Butina) អាយុ២៩ឆ្នាំត្រូវបានគេចាប់ខ្លួនកាលពីថ្ងៃអាទិត្យក្នុងទីក្រុងវ៉ាស៊ីនតោនជាកន្លែងដែលគាត់រស់នៅ

ក្នុងពាក្យបណ្តឹង បានបញ្ជាក់ថា ស្រ្តីនោះ ​បាន​ដើរតួជាភ្នាក់ងារសម្ងាត់របស់ប្រទេសរុស្ស៊ីដោយបង្កើតទំនាក់ទំនងជាមួយមន្ត្រីអាមេរិកនិងជ្រៀតជ្រែកចូលអង្គការដែលមានឥទ្ធិពលលើនយោបាយអាមេរិក។

ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកបានរាយការណ៍ថានាងបានព្យាយាមជួយសំរបសំរួលឲ្យមានការជួបគ្នារវាងលោកដូណល់ត្រំា ​ដែលកាលពេលគាត់ជា​បេក្ខជនឈរឈ្មោះបោះឆ្នោតជាមួយលោកប្រធានាធិបតីរុស្ស៊ីវ្លាធីមៀ ពូទីន ផងដែរ។