ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ការស្លាប់របស់ជនស៊ីវិលនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានកើនឡើងខ្ពស់បំផុត

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១៦.០៧.១៨)

អាហ្វហ្គានីស្ថាន៖ អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអាទិត្យថាចំនួនជនស៊ីវិលដែលត្រូវបានសម្លាប់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានឈានដល់កំណត់ត្រាមួយខ្ពស់បំផុតនៅពាក់កណ្តាលឆ្នាំ២០១៨នេះទោះបីជាមានបទឈប់បាញ់គ្នាកាលពីខែមុនក៏ដោយ។ការកើនឡើងនៃការវាយប្រហារត្រូវបានអះអាងទទួលខុសត្រូវដោយក្រុមអាយស៊ីស ។

បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិនៅអាហ្វហ្គានីស្ថានបានរាយការណ៍ក្នុងរបាយការណ៍ចុងក្រោយថាការស្លាប់នៃជនស៊ីវិលបានកើនឡើង ១ ភាគរយដែលមានចំនួន ១,៦៩២ នាក់ ។

ចំនួនអ្នកស្លាប់និងការវាយប្រហារចំនួន ៥២% ទាក់ទងនឹងក្រុមអាយស៊ីសចំណែក ៤០%
ទៀតទាក់ទងនឹងក្រុមតាលីបង់។