ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មនុស្ស ១០ នាក់បានស្លាប់ក្នុង ការតវ៉ាប្រឆាំង នៅប្រទេសនីការ៉ាហ្កា​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ រ៉យតឺរ (១៦.០៧.១៨)

នីការ៉ាហ្កា៖ អង្គការសិទិ្ធមនុស្សបាននិយាយថាក្រុមប៉ូលិសក្នុងប្រទេសនីការ៉ាហ្កា​និងក្រុមអ្នកគាំទ្រនឹងប្រធានាធិបតីដានីញែលអ័រតូហ្គា បានសម្លាប់មនុស្សយ៉ាងតិច ១០នាក់កាលពីថ្ងៃអាទិត្យខណៈដែលចំនួនមនុស្សស្លាប់ពីការប៉ះទង្គិចគ្នាដោយអំពើហិង្សានៅក្នុងប្រទេសនៅទ្វីបអាមេរិចកណ្តាលមួយនេះ កំពុងតែបន្តកើនឡើង។

ជិត ៣ខែនៃការប៉ះទង្គិចគ្នារវាងកងកម្លាំងគាំទ្រលោកប្រធាធិបតីនិងក្រុមបាតុករដែលអំពាវនាវឲ្យប្រធានាធិបតីចុះចេញពីតំណែងបានសម្លាប់មនុស្សជាង ៣០០ នាក់ក្នុង​អំឡុងបាតុកម្មបង្ហូរឈាមខ្លាំងបំផុតនៅក្នុងប្រទេសនីការ៉ាហ្កា​ចាប់តាំងពីសង្រ្គាមស៊ីវិលរបស់ប្រទេសនេះបានបញ្ចប់កាលពីឆ្នាំ ១៩៩០ មក។

ប្រទេសនីការ៉ាហ្កាត្រូវបានរង្គោះរង្គើដោយសារភាពចលាចលចាប់តាំងពីខែមេសានៅពេល​អតីតមេដឹកនាំសម័យប្រទេសនេះប្រកាន់លទ្ធិមាក្សស៊ីស ​បានក្លាយជាប្រធានាធិបតីបច្ចុប្បន្នហើយបានស្នើបន្ថយប្រាក់សោធននិវត្តន៍ដើម្បីបន្ថយការខាតប៉ង់ថវិការជាតិ។