ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរព្រះគុណ និងដឹងគុណចំពោះអតីតព្រះមហាក្សត្រខ្មែរ ដែលបានកសាងប្រាសាទជាច្រើនទុកជាកេរ្តិ៍ មរតកដល់កូនខ្មែរគ្រប់ៗជំនាន់

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក ចន ណារិទ្ធ

រាជធានីភ្នំពេញ៖ ក្នុងព្រឹត្តិការណ៏ អបអរសាទរខួប១០ឆ្នាំនៃប្រាសាទព្រះវិហារ និងខួប១ឆ្នាំនៃតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីរសៀលថ្ងៃទី១៥ ខែកក្កដានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរព្រះគុណនឹងដឹងគុណចំពោះអតីតព្រះមហាក្សត្រខ្មែរ ដែលបានកសាងប្រាង្គប្រាសាទជាច្រើនទុកសម្រាប់កូនខ្មែរគ្រប់ៗជំនាន់ និងអរព្រះគុណដល់ សម្តេចព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គបានទាមទារតុលាការអន្តរជាតិទីក្រុងឡាអេ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ទទួលបានមកវិញនូវប្រាសាទព្រះវិហារខ្មែរពីប្រទេសថៃ។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ បានអរព្រះគុណរចំពោះ សម្តេចព្រះ នរោត្តម សីហមុនី ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ចំពោះវប្បធម៌ជាតិខ្មែរ ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានអំពាវនាវអោយប្រជាពលរដ្ឋ ចូលរួមថែរក្សា ការពារសម្បត្តិវប្បធម៌ដែលជាកេរ្តិ៍ មរតក ដែលដូនតារបស់យើងបានបន្សល់ទុកឲ្យស្ថិតស្ថេរ គង់វង្សតរៀងរហូតទៅ ។