ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានរំលឹកពីការលំបាកបំផុតនៅពេលដែលមានជម្លោះជាមួយប្រទេសថៃពាក់ពន្ធ័នឹងប្រាសាទព្រះវិហារ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោកស្រី ផន វាសនា ៖រូបភាព លោក អ៊ូ កាណែល

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុងពិធីអបអរសាទរខួប១០ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និងខួប១ឆ្នាំនៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិ កាលពីល្ងាចថ្ងៃទី១៥ ខែកក្កដានេះ។ សម្តេចតេជោ បញ្ជាក់ថា ក្នុងកាលៈទេសៈនោះ សម្តេច បានដាក់ចេញនូវលទ្ធ ភាពបីយ៉ាង ដើម្បីកម្រិតនៃការដោះស្រាយបញ្ហាជម្លោះមួយនេះ ប៉ុន្តែក៏បានត្រៀមបម្រុងនៅការ ដោះស្រាយនូវញ្ហាយថាហេតុដែលអាក្រក់បំផុតផងដែរ។ លទ្ធភាពទី១ គឺកម្រិតឲ្យត្រឹងនៅ ក្នុងវត្តកែវសិក្ខាគិរីស្វារៈ ដោយមិនឲ្យមានការផ្ទុះអាវុធទាំងអស់ ដោយយើងត្រូវខិតខំធ្វើការចរចានៅនឹងកន្លែងរវាងកងទ័ពកម្ពុជា ជាមួយនឹងកងទ័ពថៃ។ ចំពោះ លទ្ធភាពទី ២ ដែលវាអាចលិចឡើងប្រសិនបើយើងត្រួតត្រាសភាពការណ៍នៅពេលនោះមិនបានទេយើងត្រូវដាក់ចេញ នូវលទ្ធភាព ដែលថាអាចមានការ ផ្ទុះអាវុធនៅតំបន់នោះ ប្រជាជនមិនហ៊ាននៅបោះឆ្នោត។ ដូច្នេះយើងត្រូវបិទ ការិយាល័យបោះឆ្នោត មួយចំនួននៅតំបន់ នោះ។ សម្តេចតេជោ បន្ថែមថា ឯលទ្ធភាពទី៣ គឺជាលទ្ធភាព ដែលសង្គ្រាមផ្ទុះនៅទូទាំងព្រំដែនទាំងមូលតែម្ដង ដូច្នេះ លទ្ធភាពបែបនេះយើងត្រូវលុប ចោលការបោះឆ្នោតសិន នោះជាលទ្ធភាពដែលបម្រុងទុកនៅពេលនោះ នោះហើយគឺជាកាលៈទេសៈ ដែលសម្តេច លំបាកជាងគេនៅក្នុងការធ្វើការសម្រេចចិត្ត។