ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ថ្ងៃចុងក្រោយកម្មវិធីសប្តាហ៍ភាពយន្តចិនទី១៤ ខែកក្កដា២០១៨ មានអ្នកទស្សនាប្រមាណជាង៣០០នាក់

អគ្គនាយករដ្ឋានវិទ្យុជាតិកម្ពុជាដោយលោកចេម ហួត

ភ្នំពេញ៖ សប្តាហ៍ភាពយន្តចិន នៅថ្ងៃទី១៤ កក្កដា ឆ្នាំ ២០១៨នេះ បានចាក់បញ្ចាំងភាពយន្តឆ្នើមល្បីៗរបស់ប្រទេសចិន ចំនួន៣រឿង នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញឲ្យប្រជាពលរដ្ឋកម្ពុជា-ចិនចូលរួមទស្សនាដោយមិនគិតថ្លៃ។

រឿងដែលបានបញ្ចាំងនៅថ្ងៃនេះចាប់ពីម៉ោង១៥ដល់ម៉ោង១៧ គឺ ម៉ោង១៩:៣០នាទីរឿងអ្នកចម្បាំងចចក និងម៉ោង ១៩:៣០ដល់ម៉ោង២១:៣០នាទីគឺរឿងសំណុំរឿងនៅឆាយណាថោន។

តាមរយៈកម្មវិធីសប្តាហ៍ភាពយន្តចិននៅថ្ងៃទី១៤កក្កដានេះ មានអ្នកចូលទស្សនា ទាំងបីរឿងគឺមានប្រមាណជាង៣០០នាក់ មានកុមារ យុវនជន និងមនុស្សវ័យចំណាស់ហើយពួកគេគាំទ្រ ទ្រយ៉ាងខ្លាំងចំពោះ សាច់រឿងអ្នកនិពន្ធដោយ មានមនោសញ្ចេតនា ប្រយុទ្ធ និងកម្លែង។

កម្មវិធី“សប្ដាហ៍ភាពយន្តចិន”នេះ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ខែក្កដា ឆ្នាំ ២០១៨ ហើយក៏ជាកម្មវិធីដ៏សំខាន់មួយសម្រាប់អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ក្នុងគោលបំណងដើម្បីជំរុញនិងពង្រឹងការផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ សិល្បៈ និងភាពយន្តរបស់ប្រទេសទាំងពីរឱ្យបានស៊ីជម្រៅថែមទៀត៕

ពិធីករពិធីការិនីវិទ្យុមិត្តភាពកម្ពុជាចិន