ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កម្មវិធីសប្តាហ៍ភាពយន្តចិនឈានមកដល់ថ្ងៃទី៤ មានអ្នកទស្សនាជិត២០០នាក់

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាដោយ លោកចេម ហួត

ភ្នំពេញ៖ សប្តាហ៍ភាពយន្តចិន នៅថ្ងៃទី១៣ កក្កដា ឆ្នាំ ២០១៨នេះ បានចាក់បញ្ចាំងភាពយន្តឆ្នើមល្បីៗរបស់ប្រទេសចិន ចំនួន៣រឿង នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញឲ្យប្រជាពលរដ្ឋកម្ពុជា-ចិនចូលរួមទស្សនាដោយមិនគិតថ្លៃ។
រឿងបញ្ចាំងនៅថ្ងៃនេះចាប់ពីម៉ោង១៥ដល់ម៉ោង១៧ គឺកុងហ្វូយូហ្កាម៉ោង១៩:៣០នាទីរឿង ប្រតិបត្តិការសមុទ្រក្រហម និងម៉ោង ១៩:៣០ដល់ម៉ោង២១:៣០នាទីគឺព្រះគ្រួស៊ាងចាំទៅចម្លងធម៌។
តាមរយៈកម្មវិធីសប្តាហ៍ភាពយន្តចិននៅថ្ងៃទី១៣កក្កដានេះ មានអ្នកចូលទស្សនា ទាំងបីរឿងគឺមានប្រមាណជាងជិត២០០នាក់ មានកុមារ យុវនជន និងមនុស្សវ័យចំណាស់ហើយពួកគេគាំទ្រ ទ្រយ៉ាងខ្លាំងចំពោះ សាច់រឿងអ្នកនិពន្ធដោយ មានមនោសញ្ចេតនា ប្រយុទ្ធ និងកម្លែង។
កម្មវិធី“សប្ដាហ៍ភាពយន្តចិន”នេះ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ខែក្កដា ឆ្នាំ ២០១៨ ហើយក៏ជាកម្មវិធីដ៏សំខាន់មួយសម្រាប់អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ក្នុងគោលបំណងដើម្បីជំរុញនិងពង្រឹងការផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ សិល្បៈ និងភាពយន្តរបស់ប្រទេសទាំងពីរឱ្យបានស៊ីជម្រៅថែមទៀត៕