ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឧស្សាហកម្មនិងអ្នកប្រើប្រាស់អាមេរិចទទួលរងផលប៉ះពាល់ពីសង្គ្រាមតម្លើងពន្ធដាររវាងអាមេរិកនិងចិន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១៣.០៧.១៨)

អាមេរិច៖ ក្នុងឆ្នាំ ២០០១ ការនាំចេញរបស់អាមេរិចទៅកាន់ប្រទេសចិនមានតំលៃត្រឹមតែ ៩៥៩.០០០
ដុល្លារប៉ុណ្ណោះបើប្រៀបធៀបក្នុងឆ្នាំ ២០១៧ តួលេខបានកើនឡើងដល់ទឹកប្រាក់ចំនួនជាង ១២លានដុល្លារ។
ប៉ុន្តែភាពតានតឹងនៃពាណិជ្ជកម្មដែលកំពុងបន្តកើតមានរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនបានជះឥទ្ធិពលលើកំណើននៃការនំាចេញដែលកំពុងមានសក្ដានុពលនេះ។

កាលពីថ្ងៃសុក្រកន្លងទៅ សេតវិមានសហរដ្ឋអាមេរិចបានប្រកាសតម្លើងពន្ធចំនួន ២៥ ភាគរយលើផលិតផលដែលមានតម្លៃ ៣៤ពាន់លានដុល្លារលើផលិតផលរបស់ចិនដែលជាការបង្កើនភាពតានតឹងលើពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន។

ប្រទេសចិនក៏បានសងសឹកទៅវិញជាមួយការតម្លើងតម្លៃពន្ធលើទំនិញរបស់សហរដ្ឋអាមេរិកក្នុងទឹកប្រាក់ប្រហាក់ប្រហែលគ្នានេះដែរ ។

អ្នកជំនាញនិងម្ចាស់ឧស្សាហកម្មបាននិយាយថា បញ្ហាពន្ធនេះនឹងមានផលប៉ះពាល់ដ៏ធំទៅលើសេដ្ឋកិច្ចអាមេរិក
មានដូចជាស្រាវីសគី ,កសិផលសណ្ដែកសៀង,ទឹកដោះគោ,កប្បាស,បង្កង, ផ្លែប៉ោម,និងផលិតផលជាច្រើនមុខទៀត ។